ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​លក់​នាវា​ផ្ទុក​​យន្ត​ហោះ​​ដំបូង​របស់​ខ្លួន​​​

11 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​នានា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៩ មេសា​ ថា ប្រទេស​​​ឥណ្ឌា​​​បាន​លក់​នាវា​ផ្ទុក​យន្ត​ហោះ​​ដំបូង​​របស់​ខ្លួន​ឈ្មោះ​ INS VIKRANT ​ដល់​ក្រុម​ហ៊ុន​​​មួយ​​ក្នុង​តម្លៃ​​​១០​លាន​ដុល្លារ​​​ ក្នុង​ការ​លក់​​ដេញ​ថ្លៃ​មួយ​ ។នាវា​ INS VIKRANT ទិញ​ពី​អង់​គ្លេស​​ក្រោម​ឈ្មោះ​ថា HMS HERCULES កាល​ពី​ឆ្នាំ​​១៩៥៧​ បាន​ដើរ​តួនាទី​​គន្លឹះ​ក្នុង​ការ​រាំង​ខ្ទប់​​សមុទ្រ​ទៅ​ប៉ាគីស្ថាន​​ខាងកើត​ ក្លាយ​ជា​ប្រទេស​បង់​ក្លា​

ប្រភព​ព័ត៌​មាន​នានា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៩ មេសា​ ថា ប្រទេស​​​ឥណ្ឌា​​​បាន​លក់​នាវា​ផ្ទុក​យន្ត​ហោះ​​ដំបូង​​របស់​ខ្លួន​ឈ្មោះ​ INS VIKRANT ​ដល់​ក្រុម​ហ៊ុន​​​មួយ​​ក្នុង​តម្លៃ​​​១០​លាន​ដុល្លារ​​​ ក្នុង​ការ​លក់​​ដេញ​ថ្លៃ​មួយ​ ។នាវា​ INS VIKRANT ទិញ​ពី​អង់​គ្លេស​​ក្រោម​ឈ្មោះ​ថា HMS HERCULES កាល​ពី​ឆ្នាំ​​១៩៥៧​ បាន​ដើរ​តួនាទី​​គន្លឹះ​ក្នុង​ការ​រាំង​ខ្ទប់​​សមុទ្រ​ទៅ​ប៉ាគីស្ថាន​​ខាងកើត​ ក្លាយ​ជា​ប្រទេស​បង់​ក្លា​ដែស កាល​សម័យ​សង្គ្រាម​​ឥណ្ឌា​-ប៉ាគីស្ថាន​ឆ្នាំ​១៩៧១ ។

​ប្រភព​ព័ត៌​មាន​​នេះ គូស​បញ្ជាក់​ថា នាវា​ផ្ទុក​យន្ត​ហោះ​​នេះ​ដែល​ចាស់​ខ្លាំង​​​ ត្រូវ​បាន​លក់​​ឱ្យ​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ I.B.Commercial PVT Ltd ​។ ក្រុម​ហ៊ុន​​នេះ​មាន​រយៈ​ពេល​​៣០​ថ្ងៃ​​​ ដើម្បី​បង់​ប្រាក់​​​ ហើយ​សណ្តោង​នានា​នោះ​យក​ទៅ ។ ​នាវា​នោះ​ត្រូវ​បាន​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​កាល​ពី​ឆ្នាំ​​​១៩៦១ ក្នុង​ឋានៈ​​ជា​នាវា​ផ្ទុក​យន្ត​ហោះ​​​ដំបូង​​គេ​របស់​កង​ម៉ារីន​ឥណ្ឌា​​ ។ នាវា​នោះ​ត្រូវ​ដោះ​យក​អាវុធ​ចេញ​​​ កាល​ពី​ខែ​មករា ឆ្នាំ​១៩៩៧​ ហើយ​រក្សា​ទុក​​​ជា​សារមន្ទីរ​សមុទ្រ​​នៅ​ Cuffe Parade ក្រុង​បុម​បៃ​រហូត​ដល់​ពេល​សារ​មន្ទីរ​នោះ ត្រូវ​​បិទ​ក្នុង​ឆ្នាំ​២០១២​​ មក​ពី​បញ្ហា​សន្តិ​  សុខ ៕