ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កែសម្រួល​យុទ្ធសាស្ត្រ​ថ្មី​ទាក់ទាញ​ទេសចរ​ ខណៈ​ទេសចរ​បរទេស​ទៅ​កម្សាន្ត​នៅ​អង្គរ​ធ្លាក់​ចុះ​ជាង​១២​ភាគរយ​រយៈ​៩​ខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​តួលេខ​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​សៀមរាប​-​អង្គរ​និង​ប្រាសាទព្រះវិហារ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាក់ស្តែង​យោង​តាម​របាយការណ៍​របស់​គ្រឹៈ​ស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​និង​ចំណូល​ពី​ការ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ក្នុង​ទឹកដី​ខេត្តសៀមរាប​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ធ្លាក់​ចុះ​។ តួលេខ​ចុង​ក្រោយ​ពី​គ្រឹៈ​ស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​រយៈពេល​៩ ខែ ឆ្នាំ​២០១៩…

​រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​តួលេខ​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​តំបន់​សៀមរាប​-​អង្គរ​និង​ប្រាសាទព្រះវិហារ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាក់ស្តែង​យោង​តាម​របាយការណ៍​របស់​គ្រឹៈ​ស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​និង​ចំណូល​ពី​ការ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ក្នុង​ទឹកដី​ខេត្តសៀមរាប​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ធ្លាក់​ចុះ​។ តួលេខ​ចុង​ក្រោយ​ពី​គ្រឹៈ​ស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​រយៈពេល​៩ ខែ ឆ្នាំ​២០១៩ នេះ​ភ្ញៀវ​ទេសចរ​បរទេស​គឺ​មាន​ចំនួន​ប្រមាណ​ជាង ១.៦​លាន​នាក់ ធ្លាក់​ចុះ​ប្រមាណ ១២,៥៧​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ ខណៈ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​មាន​ចំនួន​ជាង ៧៤,៣ លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ជាង ១៣ ភាគរយ​ឯណោះ ។ ​

យោង​តាម​គ្រឹះស្ថាន​អង្គរ​ក៏​បាន​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កម្សាន្ត​នៅ​អង្គរវត្ត​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​តែ ១១០,៦៧៧​នាក់​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៩ ធ្លាក់​ចុះ​ជាង ២៩​ភាគរយ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំ​២០១៨​ដែល​មាន​ចំនួន​ដល់​ទៅ ១៥៦,៨៦៥​នាក់ ។ ចំណែក​ទេសចរ​ជនជាតិ​ជប៉ុន​បាន​ធ្លាក់​ចុះ​ជិត ៤៧​ភាគរយ ព្រោះ​មាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ចំនួន ៤៣,០២១ នាក់​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​ក្នុង​ខែកញ្ញា​២០១៩ ខណៈ​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨ ទេសចរ​ជប៉ុន​ទិញ​សំបុត្រទស្សនា​អង្គរ​មាន​ចំនួន​ដល់​ទៅ ៨០,៩៨២​នាក់​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា «​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​» ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​បាន​និង​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ៗ ក្នុង​ការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន ខណៈ​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​បាន​និង​កំពុង​មានការ​ប្រែប្រួល ក្នុង​ដំណាក់កាល​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​-​អា​មេ​រិ​ក​នោះ ។

ដើម្បី​សម្រេច​កិច្ចការ​នេះ​ទៅ​បាន នា​ថ្ងៃ​ទី​០២ ខែតុលា ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​កោះ​ប្រជុំ​សមាជិក​របស់​ខ្លួន​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ដើម្បី​ប្រ​មួល​ធាតុ​ចូល​សំខាន់​ៗ​ធ្វើ​យ៉ាងណា​រក​គន្លឹះ​ថ្មី​ៗ​ទាក់ទាញ​ទេសចរ​បរទេស​ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង​ដ៏​សំខាន់​ក្នុង​ការ​រក​ចំណូល​ចូលជាតិ​ផង​ដែរ​នោះ​។

​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក្រោយ​ពី​ចប់​កិច្ចប្រជុំ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ក្រោយ​ការ​អនុម័ត​លើ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​រួច​ហើយ នឹង​បន្ត​ពិភាក្សា​គ្នា​លើ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ៗ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើង​វិញ​ឱ្យ​បាន​ល្អ​ប្រសើរ ខណៈ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​វិប្បត្តិ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បង្ក​ឡើង​ដោយ​សហរដ្ឋអាមេរិក និង​មហា​យក្ស
ចិន​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា «​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​បណ្ដាល​ឱ្យ​គោលដៅ​ទីផ្សារ​ទេសចរណ៍​មួយ​ចំនួន​មានការ​ប្រែប្រួល ហើយ​កម្ពុជា​ត្រូវ​ខិតខំ​តោង​ស្រវា​ចាប់​យក​ទីផ្សារ ឬ​គោលដៅ​ទេសចរណ៍​ណា​ដែល​មាន​សក្តានុពល ពោល​គឺ​ត្រូវ​រៀបចំ​ទាំង​យុទ្ធ
សាស្ត្រ មធ្យោបាយ និង​ថវិកា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​កាន់​គោលដៅ​សំខាន់​ៗ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​ឱ្យ​បាន​ច្រើន និង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធ
ភាព​»​។

លោក ថោ​ង ខុន បាន​សង្កត់ធ្ងន់​ថា សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន កម្ពុជា​កាន់តែ​ត្រូវ​ពង្រឹង​ថែម​ទៀត ព្រោះថា​ចិន​ជាទី​ផ្សារ​ទេសចរណ៍​លើ​សកលលោក​ដ៏​ធំ តែ​ត្រូវ​តែ​ចូល​ជ្រៅ​ទៅ​គោលដៅ​សំខាន់​ណា​ដែល​មាន​សក្តានុពល ហើយ​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ល្អ​នៅ​ទីនោះ ក៏​ដូច​គ្នា​ទៅ​នឹង​ទីផ្សារ​ក្នុង​អាស៊ាន អាស៊ី អឺរ៉ុប អា​មេ​រិ​ក​ផង​ដែរ ដោយ​ត្រូវធ្វើ​ឱ្យ​ចំ​គោលដៅ និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ រូបភាព ថវិកា​ឱ្យ​មាន​ប្រសិទ្ធភាព​។

សូម​ជម្រាប​ថា នៅ​ចំពោះ​មុខ​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​ពិភាក្សា​លម្អិត​លើ​ចំណុច​សំខាន់​ៗ​ចំនួន ៣ រួម​មាន​៖​ទី​១. លក្ខន្តិកៈ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។ ទី​២. បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។ ទី​៣. សេចក្ដីសម្រេច​ស្ដី​ពី​ការ​បង្កើត​ក្រុមការងារ​ជំនាញ​ចំនួន ៥​ក្រុម មាន​ក្រុមការងារ​ជំនាញ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រុមការងារ​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​ក្នុងស្រុក ក្រុមការងារ​ជំនាញ​រៀបចំ​ផលិតកម្ម បោះ​ពុ​ម្ភ​ផ្សាយ​ទេសចរណ៍ និង​ឌី​ជី​ថ​ល ក្រុមការងារ​ជំនាញ​រៀបចំ​ដំណើរ​ទស្ស​កិច្ច​សិក្សា (Fam Trip) និង​ក្រុមការងារ​ជំនាញ​រៀបចំ​ស្ថាន​តំណាង​ទេសចរណ៍​ក្រៅប្រទេស ព្រមទាំង​ការ​បង្កើត​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​កម្ពុជា​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ