ខេត្តតាកែវ ៖ អធិការស្រុកសំរោងរងការរិះគន់ខ្លាំងពីមហាជនថា អសមត្ថភាព ក្រោយគ្មានវិធានកាតផ្លូវច្បាប់អ្វីសោះ លើយុវជនមួយក្រុមដែលធ្វើសកម្មភាពប្រទូសកេ្តរ្តិ៍ខ្មាស់លើស្រី្តខ្មែរ នៅរមណីយដ្ឋានត្នោត
ទេ នៅកណ្តាលហ្វូងមនុស្ស ដោយគ្មានខ្លាចញញើតអ្វីឡើយ ។

សកម្មភាពយ៉ាងអនាធិបតេយ្យដែលថតបានដោយស្ត្រីម្នាក់បង្ហោះ ចូលទៅក្នុងបណ្តាញសង្គមហ្វេសបុក នាឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទ២៩ កញ្ញា ដែលបានបង្ហាញអំពីសកម្មភាព ដែលសង្គមខ្មែរស្អប់ខ្ពើមនោះ ដោយយុវជនមួយក្រុមបានធ្វើការស្ទាក់ម៉ូតូនារី២នាក់ រួចជះទឹក នឹងនាំគ្នាលូកលាន់ពួកនាង និងចាប់ថើបបឺតមាត់នៅកណ្តាលហ្វូងមនុស្ស ដែលមកលេងកម្សាន្តនៅរមណីយដ្ឋានត្នោតទេ ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ ។
ក្រោយឃើញរូបភាពនេះ នៅក្នុងបណ្តាញសង្គមហ្វេសបុក មហាជនជាច្រើនបានធ្វើការរិះគន់ លើអំពើ
អសីលធម៌ ដែលយុវជនមួយក្រុមនេះបានប្រព្រឹត្តិ និងស្នើសុំអោយអង្គភាពពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ច
ប៉ូលិសធ្វើការស្វែងរកយុវជនមួយក្រុមនោះមកអនុវត្តទៅតាមច្បាប់ ក៏ប៉ុន្តែមកដល់ថ្ងៃទី ០៤ តុលានេះ នៅមិនទាន់មានវិធានការ ឬដំណឹងថា ប៉ូលិសស្រុកសំរោង ដែលមានលោក មឿន សារុន ជាអធិការស្រុក ធ្វើការស្រាវជ្រាវរកយុវជនមួយក្រុមនោះនៅឡើយទេ បើទោះបីជាមានរូបភាព វីដេអូថតជាប់មុខយ៉ាងណាក៏ដោយ ។

ចែករំលែកព័តមាននេះ