សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំថ្លែងកាលពីថ្ងៃទី៣តុលាថា លោកចង់បន្តការចរចាជាមួយកូរ៉េខាងជើង ដែលនឹងបើកធ្វើឡើងវិញក្រោយជាប់គាំងជាច្រើនខែ ទោះជាមានការបាញ់សាកល្បងថ្មីនៃមីស៊ីលរបស់ក្រុងព្យុងយ៉ាង ដែលក្រុងវ៉ាសនតោនគិតថាជាការបង្កហេតុក្ដី។

ប្រធានាធិបតីអាមេរិកអះអាងថា កូរ៉េខាងជើងចង់ចរចាហើយយើងនឹងជួបពិភាក្សាគ្នាបន្តទៀតនាពេលខាងមុខនេះជាមួយគេ។ ក្រុមអ្នកចរចាកូរ៉េខាងជើងបានមកដល់ប្រទេសស៊ុយអែតនាថ្ងៃទី៣តុលា ដែលនៅទីនោះនឹងមានការចរចាថ្មីស្ដីពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនាចុងសប្ដាហ៍នេះ។

ពេលឈប់សំចតនៅក្រុងប៉េកាំងបេសកជនកូរ៉េខាងជើង លោកKIM MYONG GIL អមដំណើរដោយអ្នកទទួលខុសប្រទេស៣រូបទៀតអះអាងថា ក្រុមលោកនឹងទៅចរចាកម្រិតប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកហើយខ្ញុំមានសុទិដ្ឋិនិយម។ នៅក្រុងវ៉ាស៊ិនតោនក្រសួងការបរទេសអាមេរិកមិនចង់និយាយថា តើនរណាជាអ្នកដឹកនាំគណៈប្រតិភូរបស់ខ្លួននិងថា តើការចរចានោះធ្វើនៅពេលណានិងកន្លែងណាឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ