ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​ភេរវ​កម្ម​កណ្តាល​ផ្សារ​មួយ​នៃ​ក្រុង​អុីស្លា​​ម៉ា​បាដ​ស្លាប់​យ៉ាង​តិច​20​នាក់​

11 ឆ្នាំ មុន

ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ដែល​លាក់​ក្នុង​​កេស​ផ្លែ​ឈើ​មួយ​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​២០​នាក់​ ហើយ​ជា​ច្រើន​សិប​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ក្នុង​ផ្សារ​ដ៏​មាន​ប្រជា​ប្រិយ​មួយ​នៃ​ក្រុង​អុីស្លា​ម៉ា​បាដ​ រដ្ឋ​ធានី​ប៉ាគី​ស្ថាន។​ ក្នុង​ផ្សារ​លក់​ផ្លែ​ឈើ​នោះ​ កាល​​ពី​ព្រឹក​ថ្ងៃ​ទី​៩​ មេសា​​ មនុស្ស​ម្នា​បាន​នាំគ្នា​ទៅ​ទិញ​ផ្លែ​ប៉ោម​ ក្រូច​ ស្វាយ ។ល។​ ស្រាប់​តែគ្រាប់​បែក​ខ្លាំង​មួយ​​មាន​ទម្ងន់​ប្រមាណ​ជា​៥​

ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ដែល​លាក់​ក្នុង​​កេស​ផ្លែ​ឈើ​មួយ​បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​២០​នាក់​ ហើយ​ជា​ច្រើន​សិប​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​ថ្ងៃ​ទី​៩​ មេសា​ ក្នុង​ផ្សារ​ដ៏​មាន​ប្រជា​ប្រិយ​មួយ​នៃ​ក្រុង​អុីស្លា​ម៉ា​បាដ​ រដ្ឋ​ធានី​ប៉ាគី​ស្ថាន។​ ក្នុង​ផ្សារ​លក់​ផ្លែ​ឈើ​នោះ​ កាល​​ពី​ព្រឹក​ថ្ងៃ​ទី​៩​ មេសា​​ មនុស្ស​ម្នា​បាន​នាំគ្នា​ទៅ​ទិញ​ផ្លែ​ប៉ោម​ ក្រូច​ ស្វាយ ។ល។​ ស្រាប់​តែគ្រាប់​បែក​ខ្លាំង​មួយ​​មាន​ទម្ងន់​ប្រមាណ​ជា​៥​គីឡូ​ក្រាម​​លាក់​ក្នុង​កេស​ផ្លែ​ឈើ​មួយ​បាន​ផ្ទុះ​បង្កើត​ជា​រណ្តៅ​មួយ​​មាន​វិជ្ជ​មាត្រ​ប្រមាណ​ជា១,៥០​ម៉ែត្រ ។​ គេ​ឃើញ​សាច់​មនុស្ស​ខ្ទាត​ពេញ​ផ្សារ និង​ឃើញ​ថ្លុក​ឈាម​គួរ​ឱ្យ​ព្រឺ​ព្រួច​បំផុត​ ។​

លោក​ JAMEEL HASHMI អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ម្នាក់​នៃ​ប៉ូលិស​ប៉ាគីស្ថាន​ថ្លែង​ថា មនុស្ស​យ៉ាង​តិច​២០​នាក់​បានត្រូវ​ស្លាប់ ហើយ​ប្រមាណ​ជា​៦៩​នាក់​ទៀត​ត្រូវ​របួស ។​ លោក​បញ្ជាក់​ថា​ សាក​សព​មនុស្ស​១៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ PIMS នៃ​រដ្ឋ​ធានី​ ហើយ​សាក​សព​មនុស្ស​២​នាក់​ទៀត​បញ្ជូន​ទៅ​កាន់​ទីក្រុង​រ៉ាវ៉ាល់​ពីន​ឌី​ជិត​ខាង ។​

លោក​មូហា​ម៉ាដ​ ខាលីដ​ខាត​តាក់​ នាយ​ស្នង​ការ​ប៉ូលិស​ក្រុង​អុីស្លា​ម៉ាបាដ​ថ្លែងថា​ ក្នុង​ផ្សារ​មាន​មនុស្សប្រមាណ​ជា​២.០០០​នាក់​ពេល​គ្រាប់​បែក​ផ្ទុះ ។​ការវាយ​ប្រហារ​ភេរវ​កម្ម​នេះ​ដែល​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុស​ត្រូវ​នៅ​ឡើយ​ក្នុង​ពេល​ភ្លាមៗ​ ជា​ការ​​វាយ​ប្រហារ​យ៉ាង​បង្ហូរ​ឈាម​បំផុត​នៅ​រដ្ឋធានី​អុីស្លា​ម៉ាបាដ​ ដែល​ជាទូ​ទៅ​គេច​ផុត​ពី​អំពើ​ហិង្សា​ទាំង​​ឡាយ​ដែល​តែង​កើត​មាន​​នៅ​កន្លែង​ផ្សេងៗ​របស់​ប្រទេស​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​ប្រឆាំង​សណ្ឋាគារ MARRIOTT ដែល​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​៥០​នាក់​កាល​ពី​ឆ្នាំ​២០០៨ មក​ ។​

នៅ​ប៉ាគីស្ថាន​ ការ​វាយ​ប្រហារ​ភេរវ​កម្ម​​កើត​មាន​ញឹក​ញាប់​នៅ​ទីក្រុង​សេដ្ឋ​កិច្ច​ការ៉ាជី​ ភាគ​ខាង​​ត្បូង​ប្រទេស ក្នុង​បណ្តា​តំបន់​នៅ​ភាគ​ពាយ័ព្យ​ជាប់​ព្រំដែន​អាហ្វ​ហ្គា​នីស្ថាន​ ​និង​នៅ​ខេត្ត​មាន​អស្ថេរ​ភាព​បាលូត​ជីស្ថាន​ ជា​កន្លែង​ដែល​មនុស្ស​១៥​នាក់​ទៀត​ស្លាប់​កាលពី​ថ្ងៃ​ទី​៨ មេសា​ ដោយ​សារ​ការ​ផ្ទុះ​គ្រាប់បែក​ក្នុង​រថ​ភ្លើង​មួយ​ជា​ស្នា​ដៃ​របស់​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​និយម​មូល​ដ្ឋាន។

ការវាយប្រហារ​នេះ​នៅ​ក្រុង​អុីស្លា​ម៉ា​បាដ​កើត​មាន​ពេល​រដ្ឋាភិបាល​ប៉ាគីស្ថាន​ និង​ពួក​តា​លីបង់​បាន​សន្យា​គោរព​បទ​ឈប់​បាញ់​គ្នា ព្រោះ​សង្ឃឹម​ជំរុញការ​ចរចា​ស​ន្តិ​ភាព ។​ ពួក​បះ​បោរ​តាលីបង់​នៅ​​ប្រកាស​ពន្យារពេល​បទ​ឈប់​បាញ់​គ្នា​រហូត​ដល់​ថ្ងៃទី​១០ មេសា​ ហើយ​ស្នើ​ដល់​រដ្ឋា​ភិបាល​ឱ្យដោះ​លែង​មនុស្ស​របស់​គេ​៣០០​នាក់។​

អ្នក​​នាំ​ពាក្យ​ម្នាក់​របស់​ពួក​តា​លីបង់​ ប៉ាគី​ស្ថាន​ លោក​សាហុី​ឌុល​ឡាហ៍​ សាហុីដ​ និយាយ​ថា​ ប្រសិន​បើរដ្ឋាភិបាល​ឆ្លើយតប​តាម​សំណើ​របស់​យើង​នោះ​យើង​នឹង​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​កណ្តាល​របស់​យើង​ដើម្បី​សម្រេច​ថា តើ​បន្ទាប់​មក​ទៀត​ត្រូវ​ធ្វើអ្វី​ខ្លះ ។​​ ទោះ​បី​យ៉ាងណា​ ពួកអ្នក​វិភាគ​ប៉ាគីស្ថាន​នៅ​តែ​ពុំ​សង្ឃឹម​​លើ​ច្រក​ចេញ​មួយ​នៃ​ការ​ចរចា​នោះ​ ដោយ​​វាយ​តម្លៃថា​ ភាគី​ទាំង​ពីរ​ជា​បឋម​សុទ្ធតែ​ចង់​ឱ្យ​ចំណេញ​ពេលដូចគ្នា​ ខណៈ​ជិត​ដល់​ពេល​ដក​កង​កម្លាំង​អូតង់​ចេញ​ពី​អាហ្វ​ហ្គានី​ស្ថាន​ ៕​