ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្នុង​ឆ្នាំ​2014​នេះ​ Honda មាន​មហិច្ឆ​តា​លក់​រថ​យន្ត​ឱ្យ​បាន​ជិត​8​ម៉ឺន​គ្រឿង​នៅ​ម៉ា​ឡេ​សីុ​

11 ឆ្នាំ មុន

បន្ទាប់​ពី​ការ​បង្ហើប​ព័ត៌​មាន​នៃ​ការ​មក​ដល់​របស់​ Honda City សេ៊រី​ថ្មី​​ក្រុម​ហ៊ុន​ Honda Malaysia បាន​ប្រកាស​ថា ខ្លួន​មាន​មហិច្ឆ​តា​ពង្រីក​ទី​ផ្សារ​លក់​របស់​ខ្លួន​ឱ្យ​បាន​ ៧៦.០០០​គ្រឿង​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៤ នៅ​ក្នុង​ប្រទេស​មា៉​ឡេ​សីុ​ ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ក្លាយ​ជា​យី​ហោ​បរ​ទេស​ដែល​លក់​ដាច់​ជាង​គេ​បំផុត​ទី​២​បន្ទាប់​ពី​ Toyota ។

បន្ទាប់​ពី​ការ​បង្ហើប​ព័ត៌​មាន​នៃ​ការ​មក​ដល់​របស់​ Honda City សេ៊រី​ថ្មី​​ក្រុម​ហ៊ុន​ Honda Malaysia បាន​ប្រកាស​ថា ខ្លួន​មាន​មហិច្ឆ​តា​ពង្រីក​ទី​ផ្សារ​លក់​របស់​ខ្លួន​ឱ្យ​បាន​ ៧៦.០០០​គ្រឿង​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៤ នៅ​ក្នុង​ប្រទេស​មា៉​ឡេ​សីុ​ ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ក្លាយ​ជា​យី​ហោ​បរ​ទេស​ដែល​លក់​ដាច់​ជាង​គេ​បំផុត​ទី​២​បន្ទាប់​ពី​ Toyota ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប្រតិ​បត្តិ​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ ក្នុង​ឆ្នាំ​២០១៣​កន្លង​មក​ Honda លក់​បាន​៥១.៥៥០​គ្រឿង​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ដែល​ធ្លាប់​សម្រេច​បាន​ដោយ​ Honda នៅ​ប្រទេស​មា៉​ឡេ​សីុ​ ។ វា​ជា​តម្លៃ​ដែល​គួរ​កត់​សម្គាល់​ថា មិន​ដូច​គ្នា​នឹង​គូ​ប្រជែង​ធំ​ទាំង​២​របស់​ខ្លួន​នោះ​ទេ​រួម​មាន​ Toyota និង​ Nissan ប៉ុន្តែ​ Honda ពុំ​មែន​ជា​រថ​យន្ត​ប្រើ​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម​ឡើយ​នៅ​ក្នុង​សែ​ស្រឡាយ​នៃ​ផលិត​ផល​របស់​ខ្លួន​ ។ ដូច​នេះ​លក្ខណៈ​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​ Honda មាន​តែ​រថ​យន្ត​ប្រភេទ​ទេស​ចរណ៍​ប៉ុណ្ណោះ​ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​ទី​ផ្សារ​ជា​មួយ​ Nissan និង​ Toyota ។

ចំពោះ​ដំណើរ​នៃ​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ Honda កំពុង​តែ​សម្លឹង​រក​ការ​ពង្រឹង​តំណែង​របស់​ខ្លួន​ ដោយ​ផ្តោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​ស្នូល​ទាំង​៣​គឺ​ការ​ណែ​នាំ​នូវ​ម៉ូដែល​ថ្មី​ជាមួយ​នឹង​តម្លៃ​នៃ​ការ​ប្រកួត​ប្រជែង​ចំពោះ​ការ​ចំណាយ​ថវិកា​ ការ​ពង្រីក​សមត្ថ​ភាព​ផលិត​កម្ម​ក្នុង​ស្រុក​ និង​ការ​ពង្រីក​បណ្តាញ​ពាណិជ្ជ​កម្ម​ជា​ដើម​ ។ ក្រុម​ហ៊ុន​កំពុង​តែ​រិះ​រក​វិធី​បង្កើត​ឡើង​នូវ​ចំណុច​ខ្លាំង​ដែល​ខ្លួន​បាន​អនុ​វត្ត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣ ជាមួយ​នឹង​ការ​បង្ហាញ​ខ្លួន​នៃ​ម៉ូដែល​ Odyssey, Accord, Jazz CKD និង​ CR-V ។

ចំណែក​ការ​បង្ហាញ​ខ្លួន​របស់​ Honda City ស៊េរី​ថ្មី​នៅ​ខែ​មីនា​នេះ​ នឹង​ត្រួស​ត្រាយ​បន្ថែម​ដល់​ម៉ូដែល​៤​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​ ហើយ​ម៉ូដែល​ទាំង​នោះ​នឹង​មាន​ការ​កែ​ប្រែ​ស្ទីល​រចនា​ម៉ូដ​ថ្មី​យា៉ង​ពេញ​លេញ​ ។ ទោះ​ជា​យា៉​ង​ណា​​ក៏​ដោយ​ ផលិត​កម្ម​ក្នុង​ស្រុក​របស់​រោង​ចក្រ​លំដាប់​លេខ​២​ Pegoh របស់​ Honda Malaysia មាន​សមត្ថ​ភាព​ផលិត​បាន​១០០.០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ៗ​ ៕