ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពែង​​ស្រាបុរាណ​​រជ្ជ​​កាល​​មីង​​ដាក់​លក់​ដេញ​ថ្លៃ​

11 ឆ្នាំ មុន

ពែង​បុរាណ​​ក្នុង​រជ្ជ​កាល​​មីង​ នៃ​ប្រទេស​ចិន​ត្រូវ​​គេ​​យក​ទៅ​លក់​​ដេញ​ថ្លៃ​​ក្នុង​មជ្ឈមណ្ឌល​​ដេញ​ថ្លៃ​ Sotheby ​ស្ថិត​​ក្នុង​ទី​ក្រុង​​ហុង​កុង​ ​។ ​ពែង​នោះ​​អាចនឹង​​មាន​ត​ម្លៃ​​ច្រើន​ជាង​​ ៣៨,៦៨​​លាន​ដុល្លារ​​អាមេរិក​ ។ លោក​ Nicolas Chow ​ប្រធាន​​គ្រប់​គ្រង​​ការ​លក់​ដេញ​ថ្លៃ​និយាយ​ថា ​ពែង​​ពរ្សឺ​ទ្បែន​​មួយ​នេះ គេ​រចនា​​លម្អ​​ដោយ​រូប​មាន់​ឈ្មោល​ និង​មាន់ញី​​ ដែល​​​បញ្ចុក​ចំណី​ កូនៗ​ ។ ពែង​​បុរាណ​​មួយ​​នេះ

ពែង​បុរាណ​​ក្នុង​រជ្ជ​កាល​​មីង​ នៃ​ប្រទេស​ចិន​ត្រូវ​​គេ​​យក​ទៅ​លក់​​ដេញ​ថ្លៃ​​ក្នុង​មជ្ឈមណ្ឌល​​ដេញ​ថ្លៃ​ Sotheby ​ស្ថិត​​ក្នុង​ទី​ក្រុង​​ហុង​កុង​ ​។ ​ពែង​នោះ​​អាចនឹង​​មាន​ត​ម្លៃ​​ច្រើន​ជាង​​ ៣៨,៦៨​​លាន​ដុល្លារ​​អាមេរិក​ ។ លោក​ Nicolas Chow ​ប្រធាន​​គ្រប់​គ្រង​​ការ​លក់​ដេញ​ថ្លៃ​និយាយ​ថា ​ពែង​​ពរ្សឺ​ទ្បែន​​មួយ​នេះ គេ​រចនា​​លម្អ​​ដោយ​រូប​មាន់​ឈ្មោល​ និង​មាន់ញី​​ ដែល​​​បញ្ចុក​ចំណី​ កូនៗ​ ។ ពែង​​បុរាណ​​មួយ​​នេះ ត្រូវ​​គេ​ប្រើ​ប្រាស់​​ក្នុង​អាណា​ចក្រ​​ឆេង​ហូវ​​ក្នុង​ចន្លោះ​​ឆ្នាំ​​១៥៦៥​ ដល់​​ឆ្នាំ​​១៤៨៧​ ​។ វា​គឺ​ជា​ពែង​​ស្រាបុរាណ​​មួយ​ប្រភេទ​​ក្នុង​ចំណោម​​វត្ថុ​បុរាណ​១៩ផ្សេ​ង​ទៀត របស់ចិន ។ ​

ការ​ដាក់​​បង្ហាញ​វត្ថុ​​បុរាណ​មួយនេះ​ ត្រូវ​គេ​សន​្និដ្ឋាន​​ថា នឹង​អាច​​បំបែក​ឯត​ទគ្គកម្មពិភព​លោក​​ក្នុង​នាម​​ជា​ស្នា​ដៃ​ដ៏​ល្អ​វិចិត្រករ​របស់​ចិន​ ។ ​​អ្នក​ឯក​ទេសវ​ត្ថុ​​បុរាណអះ​អាង​ថា ​ពែង​ស្រា​​បុរាណ​​មួយ​ប្រភេទ​​នេះ​ជា​និមិត្ត​​រូប​ឱ្យ​ការ​ផលិត​​​ពរ្សឺ​ទ្បែន​ ​និង​ការ​បង្កើត​​ប៉ម​ឃ្លាំ​​មើល​​ក្នុង​អាណា​ចក្រ​មីង​ ​ដែល​ជា​សម័យ​​កាល​រុង​រឿង​​មួយ​រប​ស់​ចិន​។​ ម​ិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​ជា​តឹង​តាង​​ដែល​បាន​បង្ហា​ញ​​ពី​​របៀប​​រស់​នៅ​ ការ​គ្រប់​គ្រង​ ​សេរីភាព​ ​និង​សន​្តិ​ភាព​​​ក្រោម​ការ​ដឹ​កនាំ​របស់​មេ​ទ័ព​​ជំនាន់​​ដើម​ទៀត​​ផង​ ។

តាម​រយៈ​កិត្តិ​នាម​ដ៏​ល្បី​​ល្បាញ​ និង​អាយុ​កាល​យូ​រអង្វែង​​រប​ស់​ពែង​នោះ អ្នក​​ស្រាវ​ជ្រាវ​​វត្ថុ​បុរាណ​​ជា​ច្រើន​រូប​អះ​អាង​ថា​ ​វត្ថុ​បុរាណ​​មួយ​ប្រភេទ​​នឹង​ទាក​់ទាញ​​អ្នក​ជំនួញ​​ក្រៅ​ស្រុក​​ឱ្យ​ទៅ​វិនិ​យោគទុន​​វិស័យ​​សិល្បៈ​​កែច្នៃ​ ព្រម​ទាំង​​វិស័យ​​មួយ​ចំនួន​ទៀត​​ផង​ ៕​