ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសម្នាក់ស្លាប់​ និងម្នាក់របួសធ្ងន់ ​ដោយសារជិះម៉ូតូ​បុករថយន្តនៅខេត្តព្រះសីហនុ

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ​៖ ជនបរទេស​ពីរនាក់មិនទាន់​ស្គាល់អត្តសញ្ញាណ​ ក្នុងនោះម្នាក់​បានស្លាប់នៅនឹង​កន្លែងកើតហេតុ ​និង ​ម្នាក់ទៀត​ត្រូវបានគេដឹកទៅ​សង្រ្គោះបន្ទាន់​នៅមន្ទីរពេទ្យ ​ដោយសារគ្រោះថ្នាក់​ចរាចរណ៏​​ជិះម៉ូតូបុករថយន្ត ។

ហេតុការណ៏នេះ​បង្ក​ឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង ១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី ​០៩ មេសា ​២០១៤​ នៅចំណុច​ចំណតតាខ្វាន់ ​ស្ថិតនៅក្នុងភូមិ៣ ​សង្កាត់៣ ​ក្រុងព្រះសីហនុ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានឲ្យដឹងជំហានដំបូងថា ​ជនបរទេសទំាងពីរខាក់​ខាងលើ​ជិះម៉ូតូម៉ាកអ៊ែរប្ល៊ែឃ​ ព៌ណខ្មៅ ​គ្មានស្លាកលេខ​ ​ជិះទៅបុករថយន្តកូរ៉ូឡា ​ចំពាក់​កណ្តាលតួ​តែម្តង ។ ក្រោយកើតហេតុ​ ម្ចាស់រថយន្តបានរត់គេច​បាត់ស្រមោល ​ហើយនៅពេលនេះ​សមត្ថកិច្ចកំពុង​ធ្វើការវាស់វែង ។

ព័ត៌មានល្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕