រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស០៨នាក់បានស្លាប់ និង របួស១៨នាក់ ក្នុងនោះ១២នាក់របួសធ្ងន់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏១៥លើក កើតឡើងនៅទូទំាងប្រទេសកម្ពុជាកាលពីថ្ងៃទី០៨ មេសា ២០១៤ ។
យោងតាមរបាយការណ៏របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើក បានបង្កឲ្យខូចខាតយានយន្តសរុប២០គ្រឿង ក្នុងនោះម៉ូតូ ០៩គ្រឿង រថយន្តធុនតូច០៦គ្រឿង រថយន្តធុនធំ០២គ្រឿង យានផ្សេងៗ ០៣គ្រឿង ។
របាយការណ៏ដដែលក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា មូលហេតុ ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៏ខាងលើ គឺបណ្តាលមកពីល្បឿន០៦លើក មិនគោរពសិទ្ធ០៤លើក មិនប្រកាន់ស្ដាំ០២លើកប្រជែងគ្រោះថ្នាក់០២លើក ស្រវឹង០១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១១នាក់ ៕
ចែករំលែកព័តមាននេះ