ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ក្នុងស្ថានភាពស្រវឹងជោគជាំបានបើករថយន្តរបស់ខ្លួនម៉ាកឡិចស៊ីសRX300 ពណ៌សទៅបុករថយន្តមួយគ្រឿង និងម៉ូតូ២គ្រឿងរបស់ជនបរទេសម្នាក់ដែលជាអតីតស្វាមីរបស់នាងបណ្តាលឱ្យរងការខូចខាតមធ្យម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២ និង១០នាទីយប់ ថ្ងៃទី៨ មេសា ២០១៤ ត្រង់ចំណុចក្នុងបុរីជប៉ុន ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
តាមប្រភពពីប៉ូលិសចរាចរណ៍បានឱ្យដឹងថា ស្ត្រីដែលស្រវឹងបើករថយន្តបុករថយន្ត និងម៉ូតូរបស់អតីតស្វាមីនេះឈ្មោះអន សោភា អាយុ៣៥ឆ្នាំ ជាមេផ្ទះ មានទីលំនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ស្ត្រីរូបនេះមិនដឹងផឹកស្រវឹងតាំងពីពេលណាទេ បានជិះរថយន្តម៉ាកឡិចស៊ីសRX៣០០ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ២A៤៨២២ មកបុករថយន្តជនបរទេសដែលចតចោលក្នុងបុរីជប៉ុន ។
បើតាមការអះអាងរបស់ស្ត្រីបង្កបាននិយាយថា មូលហេតុដែលនាងបើករថយន្តបុករថយន្ត និងម៉ូតូរបស់អតីតស្វាមី ដោយសារតែអតីតស្វាមីរបស់នាងប្រើពាក្យសម្តីមើលងាយលើរូបនាង ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ