ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន N. C. X. សម្ពោធ​ជា​ផ្លូវការ​ម៉ូតូ​​ម៉ាក HONDA DREAM ឆ្នាំ ២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

NCX Honda បង្កើត​នូវ​ព្រឹត្តិការណ៍​ក្នុង​ការ​បង្ហាញខ្លួន​ដ៏​អ​ធឹ​ក​អធម បើក​នូវ​បទ​ពិសោធន៍​ទាក់​ទាញ​​ខ្សែ​ភ្នែក នាំ​ភ្ញៀវ​កិត្តិយស​គ្រប់​រូប​ទស្សនា​នូវ​សោភ័ណ​ភាព ព្រម​ជាមួយ​យានយន្ដ​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​តាម​បែប​ទាន់សម័យ​ដ៏​កំពូល​បាន​យ៉ាង​ពេញលេញ​ស័ក្ដិសម​នឹង​ការ​ទន្ទឹង​រង់ចាំ​ជាមួយ New Honda Dream ស៊េរី​ថ្មី​…

NCX Honda បង្កើត​នូវ​ព្រឹត្តិការណ៍​ក្នុង​ការ​បង្ហាញខ្លួន​ដ៏​អ​ធឹ​ក​អធម បើក​នូវ​បទ​ពិសោធន៍​ទាក់​ទាញ​​ខ្សែ​ភ្នែក នាំ​ភ្ញៀវ​កិត្តិយស​គ្រប់​រូប​ទស្សនា​នូវ​សោភ័ណ​ភាព ព្រម​ជាមួយ​យានយន្ដ​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​តាម​បែប​ទាន់សម័យ​ដ៏​កំពូល​បាន​យ៉ាង​ពេញលេញ​ស័ក្ដិសម​នឹង​ការ​ទន្ទឹង​រង់ចាំ​ជាមួយ New Honda Dream ស៊េរី​ថ្មី​ ដោយយ​ចំណុច​ផ្ដោត​សំខាន់​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិ​យស​គ្រប់​រូប​មានការ​ពេញចិត្ត​នោះ គឺ​ការ​បង្ហាញ​នូវ​រូបឆោម​ថ្មី​របស់ New Honda Dream Symphony of Elegance ត្រូវ​បាន​រចនា​រួម​បញ្ចូល​គ្នា​ដោយ​សមាសធាតុ​ដ៏​វិសេសវិសាល​រួម​មាន​ពណ៌ មាស ផ្លា​ទី​ន និង​រំលេច​ដោយ​ក្រឡា​ពេជ្រ បង្កើត​បានជា​តែម​ថ្មី​យ៉ាង​ប្រណីត​ឥត​ខ្ចោះ ដែល​ប្រៀប​ដូច​ជា​ចង្វាក់​នៃ​តូរ្យតន្ត្រី ប្រគំ​ឡើង​ដោយ​ឧបករណ៍​តន្ត្រី​ដ៏​អស្ចារ្យ ។

ក្រៅពី​នេះ លោក Ben Kiasrithanakorn ប្រធាន​ក្រុមហ៊ុន N.C.X Company Limited បាន​ជម្រាប​ជូន​ឲ្យ​ដឹងផង​ដែរ​ថា New Triple Elegance Sticker Stripe ត្រូវ​បាន​សម្រិត​សម្រាំង​បង្កើត​ឡើង​ថ្មី​ជា​លើក​ដំបូង ពិសេស​លើស​ពី​ភាព​ទាន់​សម័យមួយ​កម្រិត​ទៀត ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​សរសៃ​ពណ៌​មាសឆ្អិន​ឆ្អៅ លាយឡំ​ជាមួយ​ផ្លា​ទី​ន​ចែងចាំង​ដ៏​ល្អ​ឯក រំលេច​ដោយ​​​ក្រឡា​ពេជ្រ​យ៉ាង​ឥត​ខ្ចោះ បញ្ជាក់​ពី​កិត្យានុភាព​ដ៏​លើសលុប ។ និមិត្តសញ្ញា DREAM ឆ្នៃ​ពី​គ្រាប់​គ្រី​ស្តា​ល់​ពណ៌​ខ្មៅ ក្រូ​ម៉េ​ភ្លឺ​ឆ្លុះ​ល្អ​ឥត​ខ្ចោះ កំណត់​ពី​រស​និយម​នៃ​ប្រណីតភាព របស់​លោក​អ្នក ។

New Prestige Honda Dream Emblem ប្រណីត​ឥត​ខ្ចោះ​ដោយ​ពណ៌​មាស​ភ្លឺ​ចែងចាំង ពោរពេញ​ដោយ​គុណ​តម្លៃ​ដ៏​ឧត្តុ​ង​ឧត្តម ។

New Splendid Speedometer ដ៏​ស្រស់​ស្អាត គួរ​ជាទី​គាប់ចិត្ត​ជាមួយ​ក្បូរក្បាច់ Stripe ពណ៌​មាស ចូល​គ្នា​ជាមួយ​ការ​រចនា​ម៉ូ​ដ​ព្រិ​ស្ម​ពណ៌​មាស​ចែងចាំង ដែល​មក​ជាមួយ​មុខងារ​បង្ហាញ​ពី​ការ​ប្រើប្រាស់​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 010 922 922 ឬ​ចូល​ទៅ​កាន់
www.ncxhonda.com.kh (Link)

ដោយ​សហ​ការ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Honda DREAM125CC

New HONDA DREAM: SYMPHONY OF ELEGANCE រចនាម៉ូតយ៉ាងវិសេសវិសាល ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីនចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ។

បាន​បង្ហោះ​ដោយ Honda Cambodia – NCX នៅ ព្រហស្បតិ៍ 3 តុលា 2019

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ