ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Smartphone LG L90 ដាក់​លក់​​នៅ​លើ​ទី​ផ្សារ​ហើយ​​

11 ឆ្នាំ មុន

យោង​តាម​គេ​ហ​ទំព័រ​​បរទេស​ចេញ​ផ្សាយ​​កាល​ពី​ពេល ថ្មី​ៗ​នេះ​​ ​ឱ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​ LG ​ បាន​ដាក់​លក់​​ Smartphone លើ​ទី​ផ្សារ​ហើយ​ ​បន្ទាប់​​ពី​​បាន​ត្រួត​ពិនិត្យ​​ក៏​ដូច​ជា​​វាយ​ត​ម្លៃ​​លើ​គុណភាព​​ពី​ស្ថាប័ន​​បច្ចេក​វិទ្យា​​លំដាប់​​ថ្នាក់​អន្តរ​ជាតិ​​ ។ L90 ​ដែល​ជា​សមាជិក​​របស់​ L Serires III រួម​បញ្ចូល​​ទាំង​ L40 និង​ L70 ផង​ដែរ​ ។ ​

លក្ខណៈ​ពិសេស​​របស់​ Smartphone នេះ​គឺ​ទំហំ​​អេ​ក្រង់​ ៤.៧​អីុញ​ ​កម្រិត​ពន្លឺ​​ភ្លឺ​ច្បាស់​ IPS 960 x 540 ភិច​ស៊ែល​​ ។ ប្រភេទ​ Processor Qualcomm quad-core MSM8226 ប្រើ​​ប្រាស់​ក្នុង​ល្បឿ​ន​ ១.២​ជី​ហ្គា​ហឺត​ (GHz) ។ ទំហំ​​ RAM ១ជីហ្គា​បៃ​ (GB) ​អាច​ផ្ទុក​​អង្គ​ចង​ចាំ​​រហូត​ដល់​៨ជីហ្គា​ប៉ៃ​ (GB) និង​ប្រើ​ប្រាស់​​ memory កាត​ microSD ។ ​កាមេរ៉ា​មុខ​មាន​ទំហំ​ ១.៣​មេ​ហ្គាភិច​ស៊ែល​ ​និង​កាមេរ៉ា​​ក្រោយ​មាន​ទំហំចាប់​ពី​ ៥ ទៅ ៨ ​មេហ្គា​ភិចស៊ែល​ ។ Smartphone នេះ​​​ត​ភ្ជាប់​​ប្រព័ន្ធ​​ប្រតិបត្តិ​កា​រ​ Android OS 4.4 ​ថាម​ពល​ថ្ម​របស់​​វា​គឺ​ ២,៥៤០ mAh ។ រី​ឯ​​កម្រាស់​​របស់​វា គឺ​ 131.6 x 66.0 x 9.7 មី​លី្ល​ម៉ែត្រ​ ។ ​

​ផលិត​​ផល​នេះ​​​ ​ភ្ជាប់​​នូវ​កម្មវិធី​​ Soflware គឺ​ Knock Code ដែល​បង្ក​​ភាព​ងាយ​ស្រួល​​​សម្រាប់​ដំណើរ​ការ​​កម្ម​វិធី​ ​ក៏​ដូចជា​​កម្ម​វិធី​​ចាក់​​សោ​សម្ងាត់​​​ ។ ​​ក្រុម​ហ៊ុន​​មិន​បាន​​ឱ្យ​ដឹង​ពិត​ប្រាកដ​​ពី​តម្លៃ​របស់​វា​​​ទេ តែ​ទោះ​​ជា​យ៉ាង​ណា​​ក៏​ដោយ​ ក្រុម​ហ៊ុន​នឹង​​ប្រកាស​​នៅ​​ពេល​ក្រោយ​ ។ លោក​ Jong Seok Park នាយក​​ប្រតិ​បត្តិ​​ប្រចាំ​ក្រុម​ហ៊ុន​ Electronic Mobile Communication Company ​និយាយ​ថា​ L90 ​នឹង​ធ្វើឱ្យ​អតិថិ​ជន​​ទាំង​អស់​​មាន​ការចាប់​​អារម្ម​ណ៍​​ជា​មិន​ខាន​​តាម​រយៈ​​​ការ​រចនា​​រូប​រាង​​ខាង​ក្រៅ​កម្ម​វិធី Soflware, Hardware និង​ប្រព័ន្ធ​​ប្រតិ​បត្តិ​ការ​ Android OS ជា​ដើម​ ៕