រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទាំងស្ថានភាពស្រវឹង ទៅបុករថយន្តកុងតឺន័រចតចោលនៅចើញ្ចើមផ្លូវ បណ្តាលឱ្យរបួសបែកមុខបែកមាត់ សន្លប់ក្នុងថ្លុកឈាមរយះពេល១៥នាទីដឹងខ្លួនឡើងវិញ ។ហេតុការណ៏នេះកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃ ទី ០៨ មេសា ២០១៤ តាមបណ្តោយផ្លូវជាត់ិលេខ១ ស្ថិតនៅក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរស ឈ្មោះពៅ អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ បានជិះម៉ូតូវ៉េវអាល់ហ្វា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1L-6682 ទាំងស្ថានភាពស្រវឹងក្នុងទិសដៅពីកើតទៅ លិចតាមបណ្តោយផ្លូវជាតិលេខ១ ។តាមសាក្សីដែលបានឃើញហេតុការណ៏បានប្រាប់ថា នៅពេលម៉ូនេះជិះមកដល់កន្លែងកើតហេតុ ក៏បានមកបុកជាមួយរថយន្តកុងតឺន័រ ដែលចតរយះពេល ១ម៉ោងជាងទៅហើយនោះបណ្តាលឱ្យ បុរសរងគ្រោះ បែកមុខ បែកមាត់ សន្លប់នៅនិងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុរថយន្តកុងតឺន័របានបើកចេញទៅបាត់ ពេលជនរងគ្រោះងើបពីសន្លប់ក៏ត្រូវបានប្រជាកាពារភូមិ នាំទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវបានគេយកទៅទុកផ្ទះប្រធានភូមិ ។ដោយសារតែអ្នកភូមិស្គាល់ក្រុមគ្រួសារជនរងគ្រោះច្បាស់ក៏បានប្រគល់ម៉ូតូឱ្យម្តាយជនរងគ្រោះយកទៅ ផ្ទះវិញ ។
ចែករំលែកព័តមាននេះ