ត្រឹម​អាយុ​14​ឆ្នាំ តែ​ដុះ​គំនិត​ដ៏​ព្រៃផ្សៃ និង​ឃោរឃៅ​ហួសនិស្ស័យ


ខេត្តកំពត ៖ ប្រភព​ព័ត៌មាន​ពី​កងរាជអាវុធហត្ថ​ខេត្តបាន​ឲ្យ​ដឹង​ថា មាន​ករណី​រំលោភ​សម្លាប់​យ៉ាង​ឃោរ​ឃៅ​មួយ​ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​២ ខែតុលា នៅ​ក្នុង​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ។

នៅ​ក្នុង​សំណុំរឿង​ចាប់រំលោភ​នេះ គឺ​ជន​រង​គ្រោះជា​កុមារី​អាយុ​៩​ឆ្នាំ ពេល​នាង​នៅផ្ទះ​ម្នាក់ឯង ចំណែក​ឪពុក​ម្តាយ​ទៅ​មើល​ស្រែ​ទាំង​ពីរ​នាក់ ។ ដោយ​ឃើញ​ឱកាស​ស្ងាត់ ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ក្នុងភូមិ​ជាមួយ​គ្នា បាន​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត ។

ក្រោយ​ពី​រំលោភ​បាន​សម្រេច​ហើយ ដោយ​ខ្លាច​កុមារី​រង​គ្រោះ​យក​រឿង​ដែល​ខ្លួន​ប្រព្រឹត្ត​នេះ​ប្រាប់​ឪពុក​ម្តាយ ក្មេង​ប្រុស​កំណាច​នេះ​បាន​យក​កាំបិតប៉័ងតោ​កាប់​កុមារី​ជា​ច្រើន​កាំបិត គឺ​ផ្ទៃមុខ​៦​កាំបិត ក​១​កាំបិត ដៃ​ឆ្វេង​៦​កាំបិត និង​ដៃស្តាំ ៣​កាំបិត បណ្តាល​ឲ្យ​នាង​ស្លាប់​ក្នុង​ថ្លុកឈាមយ៉ាង​អាណោចអាធ័ម​បំផុត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​ក៏​លេចឮ​ព័ត៌មាន​ដល់​នគរបាល​ប៉ុស្តិ៍រដ្ឋបាល ហើយ​កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ដែល​ប្រចាំការ​នៅអូរ​ដីស បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ក្មេង​ប្រុស​ជា​ឃាតករ​នាំ​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ