ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កតញ្ញុតា​ជា​គ្រឹះ​នៃ​ជីវិត

4 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ចាត់​ទុក​កតញ្ញុតាធម៌​ថា​ជា​គុណប្រយោជន៍​ដ៏​សំខាន់ ជា​ភូមិឋាន និង​ជា​សសរស្តម្ភ​នៃ​ជីវិត បុគ្គល​ណា​មាននូវ​កតញ្ញុតាធម៌ បុគ្គល​នោះ​គឺជា​អ្នកមាន​គ្រឹះ​នៃ​ជីវិត​ដ៏​មាំទាំ ជីវិត​របស់​គេ រមែង​រុងរឿង​ខ្ពង់ខ្ពស់​តទៅ ។ ចំណែកឯ​បុគ្គល​ណា​ខ្វះខាត​នូវ​កតញ្ញុតាធម៌​ឈ្មោះ​ថា ខ្វះខាត​នូវ​គ្រឹះ​ដ៏​មាំទាំ​ក្នុង​ជីវិត…

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ចាត់​ទុក​កតញ្ញុតាធម៌​ថា​ជា​គុណប្រយោជន៍​ដ៏​សំខាន់ ជា​ភូមិឋាន និង​ជា​សសរស្តម្ភ​នៃ​ជីវិត បុគ្គល​ណា​មាននូវ​កតញ្ញុតាធម៌ បុគ្គល​នោះ​គឺជា​អ្នកមាន​គ្រឹះ​នៃ​ជីវិត​ដ៏​មាំទាំ ជីវិត​របស់​គេ រមែង​រុងរឿង​ខ្ពង់ខ្ពស់​តទៅ ។

ចំណែកឯ​បុគ្គល​ណា​ខ្វះខាត​នូវ​កតញ្ញុតាធម៌​ឈ្មោះ​ថា ខ្វះខាត​នូវ​គ្រឹះ​ដ៏​មាំទាំ​ក្នុង​ជីវិត សូ​ម្បី​បុគ្គល​នោះ​មាន​សេចក្ដី​ល្អ​ផ្សេង​ៗ​ជា​ខាងក្រៅ​រាប់រយ​មុខ​ក៏​ដោយ តែបើ​ខ្វះ​នូវ​កតញ្ញុតាធម៌​ហើយ គឺ​មិន​អាច​ញុំ​ា​ង​ជីវិត​ឱ្យ​រុងរឿង​ទៅ​បាន​យូរ​ឡើយ ។

ប្រៀប​ដូច​អគារ​ធំ​ៗ ដែល​គ្រឹះ​មិន​មាំទាំ​ដូច្នោះ​ឯង សូ​ម្បី​តាក់តែង​រចនា​លម្អ​ធ្វើ​ឲ្យ​ស្អាត​ស្រស់​យ៉ាងណា​ក៏​ដោយ ថ្ងៃ​ណាមួយ​គង់​នឹង​បាក់​ស្រុត​ជាក់​ជា​មិន​ខាន ។

ដូច​កន្លង​មក​ថ្មី​ៗ​នេះ​ជា​តឹកតាង​ស្រាប់ មាន​អគារ​ខ្លះ​សង់​មិន​ទាន់​ទាំង​រួច​ផង ក៏​ត្រូវ​ស្រុត​បាក់​ទៅ​ហើយ យ៉ាងណា មនុស្ស​ដែល​ខ្វះ​នូវ​កតញ្ញុតាធម៌​ក៏​ឈ្មោះ​ថា​ខ្វះខាត​នូវ​គ្រឹះ​រឹង​មាំ​នៃ​ជីវិត​ក៏​យ៉ាងនោះ​ដែរ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ