ខណៈពេលដែលកងទ័ពរុស្ស៊ីប្រមូលផ្តុំនៅព្រំដែនអ៊ុយក្រែន ពួកសិ្នទ្ធរុស្ស៊ីនៅ DONETSK បានប្រកាសពីសាធារណរដ្ឋអធិបតេយ្យមួយហើយទាមទារផ្តាច់ខ្លួនចូលរុស្ស៊ី ។ ក្រោយបាត់បង់តំបន់គ្រីមេទៅរុស្ស៊ី កាលពីថ្ងៃទី៨ មេសា អ៊ុយក្រែននៅតែប្រឈមមុខនឹងការគំរាមកំហែងនៃការបំបែកខ្លួន របស់ភាគខាងកើតប្រទេសដែលប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី ។ នៅទីនោះ ពួកស្និទ្ធរុស្ស៊ីបានប្រកាសពីសាធារណរដ្ឋអធិបតេយ្យមួយ ហើយទាមទារផ្តាច់ខ្លួនចូលរុស្ស៊ី ។
ថ្ងៃទី៨ មេសា នោះ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស្វ័រ ហូទ្បង់ ត្រូវទទួលអគ្គលេខាធិការអូតង់ លោក ANDERS FOGH RASMUSSEN ដែលនាពេលថ្មីៗនេះ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានកងទ័ពរុស្ស៊ើយ៉ាងច្រើនតាមបណ្តោយព្រំដែនអ៊ុយក្រែន ។ ចំណែកសហរដ្ឋអាមេរិកវិញ បានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ី លោក វ្លា៉ឌីមៀរពូទីន ឱ្យបញ្ឈប់ការបង្កអស្ថិរភាពនៅអ៊ុយក្រែន ដោយបានចោទប្រកាន់ក្រុងមូស្តូថា រៀបចំបាតុកម្មរបស់ពួកស្និទ្ធរុស្ស៊ីនាភាគខាងកើតអ៊ុយក្រែនហើយស្នើឱ្យមានកិច្ចប្រជុំចតុភាគីមួយរវាងអាមេរិក រុស្ស៊ី អ៊ុយក្រែន និងសហភាពអឺរ៉ុប ។
ក្រុងវ៉ាស៊ីនតោន ក៏គំរាមផងដែរដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងសេដ្ឋកិច្ចរុស្ស៊ីក្នុងករណីសភាពការណ៍កាន់តែដុនដាបថែមទៀត ហើយបានបញ្ជូនមកកាន់សមុទ្យខ្មៅនូវនាវាពិឃាតបាញ់មីស៊ីលមួយ ។ សភាពការណ៍ធ្លាក់ចុះដុនដាបភ្លាមៗចាប់តាំងពីថ្ងៃទី៦ មេសា មក ពេលពួកបាតុករស្និទ្ធរុស្ស៊ីលុកចូលកាន់កាប់អគារផ្លូវការទាំងទ្បាុយ ក្នុងទីក្រុងជាច្រើននាភាគខាងកើតអ៊ុយក្រែន ដោយទម្លាក់ទង់ជាតិអ៊ុយក្រែនចេញ ហើយលើកទង់ជាតិរុស្ស៊ីជំនួសវិញ ។
ពួកសិ្នទ្ធរុស្ស៊ីដែលកាន់កាប់ទីស្នាក់ការរដ្ឋអំណាចតំបន់នៅ DONETSK បានបើកកិច្ចប្រជុំក្រុមប្រឹក្សាមួយហៅសូវៀត ហើយលើកទង់ជាតិរុស្ស៊ី រួចពួកគេប្រកាសក្រោមការស្រែកបន្ទររបស់មនុស្សប្រមាណជា១០០០នាក់ ពីការបង្កើតសាធារណរដ្ឋ DONETSK មួយរួច
ព្រមានស្នើក្រុងមូស្គូឱ្យបញ្ជូនកងទាហានសន្តិភាពក្នុងករណីមានការវាយប្រហារ របស់អាជ្ញាធរអ៊ុយក្រែន ដែលពួកគេចាត់ទុកថា មិនស្របច្បាប់ ៕
ចែករំលែកព័តមាននេះ