ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​ឧបសគ្គ​ធំ​ៗ​អ្វីខ្លះ​ធ្វើ​ឱ្យ​កម្ពុជា​មិន​អាច​សម្រេច​គោលនយោបាយ​នាំ​ចេញ​អង្ករ​១​លាន​តោន?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ផលិត​និង​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​របស់​កម្ពុជា​មានការ​រីក​ម្រើ​ន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ផ្អែក​លើ​ចំណុច​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្រូវ​អង្ករ​ថ្មី​មួយ គឺ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ ប៉ុន្តែ​គោលនយោបាយ​នេះ​មិន​ទទួល​បាន​ជោគជ័យ​ឬ​លទ្ធផល​ដូច​តាម​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​នោះ​ទេរ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ​ យ៉ាងណាមិញ​ក៏​មាន​ចំណោទ​មួយ​កើតឡើង ថា​តើ​ឧឧបសគ្គ​រារាំង​ធំ​ៗ​អ្វីខ្លះ​ដែល​មិន​អាច​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ? ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ផលិត​និង​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​របស់​កម្ពុជា​មានការ​រីក​ម្រើ​ន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ផ្អែក​លើ​ចំណុច​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​កំណត់​និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្រូវ​អង្ករ​ថ្មី​មួយ គឺ​ជំរុញ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​ក្នុង​១​ឆ្នាំ​ៗ ប៉ុន្តែ​គោលនយោបាយ​នេះ​មិន​ទទួល​បាន​ជោគជ័យ​ឬ​លទ្ធផល​ដូច​តាម​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​នោះ​ទេរ​ហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

យ៉ាងណាមិញ​ក៏​មាន​ចំណោទ​មួយ​កើតឡើង ថា​តើ​ឧឧបសគ្គ​រារាំង​ធំ​ៗ​អ្វីខ្លះ​ដែល​មិន​អាច​ឱ្យ​កម្ពុជា​អាច​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ?

​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក វេ​ង សា​ខុន បាន​លើ​ឡើង​ថា​បញ្ហា​ប្រឈម​សំខាន់​ចំនួន​៣​ជា​ឧ​ប​សគ្គ​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​គោលនយោបាយ​នាំ​ចេញ​អង្ករ​១​លាន​តោន​ក្នុង​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​។ ​លោក វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ច​ព្រម ព្រៀង​រវាង​សមាជិក​នៃ​ក្រុមការងារ​អនុវត្ត​គម្រោង​ស្តី​ពី «RiceTechCambodia» ដែល​គាំទ្រ​ដោយ​ទីភ្នាក់ងា​សហគ្រាស​របស់​ប្រទេស​ហូ​ឡង់​កាល​ថ្មី​ៗ​នេះ​ថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​ក្លាយជា​ប្រទេស​នាំ​ចេញ​អង្ករ​មួយ​ក្នុង ចំណោម​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ៗ​ទាំង​១០ នៅ​លើ​ពិភពលោក​។ ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់​ៗ​គ្នា អង្ករ​ក្រអូប​ពូជស្រូវ​ផ្ការំដួល​របស់​កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា​មានគុណ​ភាពល្អ និង​រសជាតិ​ឆ្ងាញ់​ជាងគេ​បំផុត​លើ​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា «​ព្រម​ជាមួយ​សមិទ្ធផល​នេះ វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា​ក៏​កំពុង​មាន​បញ្ហា​ប្រឈម​សំខាន់​ៗ​មួយ​ចំនួន​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គោលនយោបាយ​នាំ​ចេញ​អង្គរ ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​មាន​ដូច​ជា​៖ ទី​១-) កង្វះ​ទុន​សម្រាប់​ប្រមូល​ទិញ​ស្រូវ ខ្វះ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​, ទី​២-) ការ​ផ្គត់ផ្គង់​ធាតុ​ចូល​សម្រាប់​ធ្វើការ​កែ​ច្នៃ​មាន​តម្លៃ​ខ្ពស់ ព្រមទាំង​មធ្យោបាយ​ដឹក​ជញ្ជូន និង​ទី ៣-) ការ​អនុវត្ត​វិធាន​បច្ចេកទេស អនាម័យ និង​ភូតគាម​អនាម័យ​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​មាន​កម្រិត​។ ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដោយ​ត្រង់ និង​ដោយ​ប្រយោល សហការ​ចូលរួម​បំពេញ​តួនាទី ភារកិច្ច និង​កាតព្វកិច្ច ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ និង​រក្សា​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ចំបង​»​។

ដើម្បី​កសាង​និង​អភិវឌ្ឍ​ផលិតកម្ម​ស្រូវ លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​មានការ​ពិចារណា​នូវ​វិធានការ​គន្លឹះ​មួយ ចំនួន​៖១-) ការ​លើកកម្ពស់​ផលិតកម្ម​ស្រូវ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​និរន្តរភាព​បរិស្ថាន ២-) ការ​បង្កើន​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ការ​កែ​ច្នៃ​អង្ករ និង ៣-) ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​អង្ករ និង​ជំរុញ​ការ​នាំ​ចេញ ៤-) ការ​រៀបចំ​ចងក្រង​សហគមន៍​ផលិត​ដោយ​ឈរ​លើ​គោលការណ៍​ការ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​អភិក្រម​«​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍ​-​សហគមន៍ »៥-) ពង្រឹង​ភាព​ទទួលខុសត្រូវ​លើ​ការ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​ឱ្យ​បាន​សុក្រឹត​។

បើ​តាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ព្យាយាម​កាត់​បន្ថយ​តម្លៃ​សេវាកម្ម និង​របាំង​ជា​ច្រើន​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​តាម​រយៈ​គម្រោង Rice-SDP, JICA, គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​, គម្រោង​ហិរញ្ញប្បទាន​របស់​ចិន និង​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ​ជាដើម​។

​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៩ សីហា​ក្នុង​មហាសន្និបាត​និង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​ការ​នាំ​ចេញ​អង្ករ​មិន​បាន​១​លាន​តោន ដោយសារ​ការ​គ្រប់គ្រង​ប្រមូល​ទិញ​ស្រូវ តែ​ការ​ប្រមូលរបស់​យើង​នា​ពេល​កន្លង​មក​វា​មិន​បាន ហើយ​ម្យ៉ាងទៀត​អ្នក​នាំ​ចេញ​ខ្លួនឯង​ចេញ​ដោយ​ផ្ទាល់​ថែម​ទៀត ទើប​ធ្វើ​ឱ្យ​បរិមាណ​ដែល​យើង​ចង់បាន​វា​មិន​បាន​ឆ្លើយ​តប​។

លោក​រដ្ឋលេខាធិការ​បន្ត​ថា « អីចឹង​ពេល​យើង​ប្រមូល​បាន​អ្នកចូលរួម​ច្រើន​កុំឱ្យ​មាន​អ្នក​នៅ​ខាងក្រៅ​រឿង​ស្រូវ​អង្ករ​នេះ អីចឹង​ខ្ញុំ​ថា ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន ត្រូវការ​ពេលវេលា​២​ឬ​៣​ឆ្នាំ​ទៀត​នឹង​អាច​ឆ្លើយ​ត​បាន​»​។

យោង​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ថា បរិមាណ​នាំ​ចេញ​អង្ករ​ក្នុង​ខែសីហា​ឆ្នាំ​២០១៩ គីស​ម្រេច​បាន​ចំនួន​៣៤.០៣២​តោន​ថយ​ចុះ​១០.៥២៦​តោន ស្មើ​ប្រមាណ ២៣,៦% បើ​ប្រៀបធៀប​ការ​នាំ​ចេញ​ខែសីហា ២០១៨​។​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៩​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង ៣៤,២​ម៉ឺន​តោន​ទៅ​កាន់​ទិស​ដៅ​ចំនួន​៥១​ប្រទេស​ក្នុង​នោះ​ប្រទេស​ច​ចិន​ជាប់​លំដាប់​ទី​១ ,​ប្រទេស​បារាំង​លំដាប់​ទី​២, ប្រទេស​ហ្គា​បុ​ង​លំដាប់​ទី​៣៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ