ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បាត់​ដាន ៖ រ៉ូបូ​មុជ​ទឹក​​នឹង​​ប្រើ នៅ​​ពេល​មាន​សញ្ញា​ថ្មី​

11 ឆ្នាំ មុន

អ្នក​សម្រប​សម្រួល​​ប្រតិ​បត្តិ​ការ​​តាម​រុក​រក​ លោក Angus Houston ថ្លែង​ថា ច្រើន​ថ្ងៃ​អាច​កន្លង​ផុត​​ទៅ​​ មុន​ការ​ប្រើ​រ៉ូបូ​មុជ​ទឹក​ឈ្មោះ Bluefin-21 ក្នុង​​បាត​​មហា​សមុទ្រឥណ្ឌា ព្រោះ​បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​តាម​រក​ រង់​ចាំ​ឱ្យ​ទទួល​បាន​សញ្ញា​ប្រអប់​ខ្មៅ​​ដទៃៗ​ទៀត​​ ដើម្បី​​អាច​កម្រិត​តំបន់​រុក​រក​យន្ត​ហោះ​ម៉ាឡេស៊ី​​ បាត់​ដាន​ចាប់​តាំង​ពី​​១​ខែ​មក​ហើយ ។

​អ្នក​សម្រប​សម្រួល​​ប្រតិ​បត្តិ​ការ​​តាម​រុក​រក​ លោក Angus Houston ថ្លែង​ថា ច្រើន​ថ្ងៃ​អាច​កន្លង​ផុត​​ទៅ​​ មុន​ការ​ប្រើ​រ៉ូបូ​មុជ​ទឹក​ឈ្មោះ Bluefin-21 ក្នុង​​បាត​​មហា​សមុទ្រឥណ្ឌា ព្រោះ​បណ្តា​​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការ​តាម​រក​ រង់​ចាំ​ឱ្យ​ទទួល​បាន​សញ្ញា​ប្រអប់​ខ្មៅ​​ដទៃៗ​ទៀត​​ ដើម្បី​​អាច​កម្រិត​តំបន់​រុក​រក​យន្ត​ហោះ​ម៉ាឡេស៊ី​​ បាត់​ដាន​ចាប់​តាំង​ពី​​១​ខែ​មក​ហើយ ។

លោក Houston ​បន្ត​ថា​ យើង​ត្រូវ​​បន្ត​តាម​ចាប់​សញ្ញា​​នានា​រយៈ​ពេល​ជា​ច្រើន​​ថ្ងៃ​ទៀត​​រហូត​ដល់​យើង​ប្រាកដ​ថា​ ថ្ម​របស់​ប្រអប់​ខ្មៅ​ត្រូវ​អស់​ ហើយ​គេ​ពុំ​អាច​ចាប់​បាន​អ្វី​ទៀត​ ។ យើង​ត្រូវ​ការ​ឱ្យ​ទទួល​បាន​សញ្ញា​​បន្ថែម​ដើម្បី​អាច​កំណត់​តំបន់​រុក​រក​ ។​មាន​សញ្ញា​២​ត្រូវ​ចាប់​បាន​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​​នេះ ដែល​សញ្ញា​មួយ​មាន​រយៈ​ពេល​២​ម៉ោង​២០​នាទី ហើយ​សញ្ញា​​មួយ​ទៀត​​ មាន​រយៈ​ពេល​១៣​នាទី ។

ក្នុង​ពេល​ចាប់​បាន​សញ្ញា​​ទី​២​មាន​រលក​សំឡេង​​២​ផ្សេង​គ្នា​ គួរ​ឱ្យ​ជឿ​ជាក់​ ។ រលក​សំឡេង​​ទាំង​២​នោះ អាច​បញ្ចេញ​ពី​ប្រអប់​ខ្មៅ​នីមួយៗ​ក្នុង​ចំណោម​ប្រអប់​​ខ្មៅ​របស់​យន្ត​ហោះ​​​បាត់​ដាន​​ជើង​ហោះ​ហើរ​ MH370 ។ សញ្ញា​ទាំង​នេះ​ចាប់​បាន​​នៅ​កន្លែង​​សែន​ឆ្ងាយ​​ក្នុង​ដែន​ទឹក​​​នៃ​ឆ្នេរ​សមុទ្រ​ខាង​លិច​​របស់​អូស្ត្រាលី​ក្នុង​តំបន់​យ៉ាង​ធំ​នា​ភាគ​ខាង​ត្បូង​​មហា​សមុទ្រ​ឥណ្ឌា​ ជា​កន្លែង​យល់​ថា​យន្ត​ហោះ​ប៊ូអុីង​នោះ​​ធ្លាក់ ។ ប៉ុន្តែ​នាវា​អូស្ត្រាលី​បំពាក់​ដោយ​ឧប​ករណ៍​ចាប់​សញ្ញា​ឈ្មោះ Ocean Shield ពុំ​ចាប់​បាន​សញ្ញា​​អ្វី​ឡើយ កាល​ពី​ថ្ងៃ​ទី​៧ មេសា ៕