ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ទង្គិចគ្នា​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​មួយ​នៅ​លីបង់​ ស្លាប់​ជន​ប៉ាឡេស្ទីន​9​នាក់​

11 ឆ្នាំ មុន

យោង​តាម​តុល្យ​ការ​ថ្មី​មួយ​ថា​ ជន​ប៉ាឡេស្ទីន​៩​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃទី​៧​ មេសា ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​ពីរ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ប៉ាឡេ​ស្ទីន​ MIEH MIEH នា​ភាគ​ខាង​ត្បូង​លីបង់ ។​តុល្យ​ការ​លើក​មុន​របស់​ប្រភព​មន្ទីរ​ពេទ្យ​រៀប​រាប់​ពីមនុស្ស​​ស្លាប់​ត្រឹម​៥​នាក់​ ។ ​យោង​តាម​ប្រភព​ព័ត៌​មាន​ប៉ាឡេស្ទីន​មួយ​ថា ក្រុម​ប្រដាប់​អាវុធ​ដែល​ប៉ះ​គ្នា​នោះ​ គឺ​ក្រុម​ ANSAR ALLAH (សកម្ម​

យោង​តាម​តុល្យ​ការ​ថ្មី​មួយ​ថា​ ជន​ប៉ាឡេស្ទីន​៩​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃទី​៧​ មេសា ក្នុង​ការ​ប៉ះ​ទង្គិចគ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​ពីរ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ប៉ាឡេ​ស្ទីន​ MIEH MIEH នា​ភាគ​ខាង​ត្បូង​លីបង់ ។​តុល្យ​ការ​លើក​មុន​របស់​ប្រភព​មន្ទីរ​ពេទ្យ​រៀប​រាប់​ពីមនុស្ស​​ស្លាប់​ត្រឹម​៥​នាក់​ ។ ​យោង​តាម​ប្រភព​ព័ត៌​មាន​ប៉ាឡេស្ទីន​មួយ​ថា ក្រុម​ប្រដាប់​អាវុធ​ដែល​ប៉ះ​គ្នា​នោះ​ គឺ​ក្រុម​ ANSAR ALLAH (សកម្ម​ជន​របស់​ព្រះ​អាល់​ឡាហ៍)​ ដឹក​នាំដោយ​​អតីត​សមា​ជិក​ក្រុម FATAH ម្នាក់​ ហើយ​ក្រុម​មួយ​ទៀត​គឺ​ក្រុម​ “MARTYRS DU RETOUR” ដឹក​នាំ​ដោយ​អតីត​មេ​ដឹកនាំ​ម្នាក់​នៃ​ក្រុម​ FATAH របស់​ប្រធានា​ធិបតី​ប៉ាឡេ​ស​្ទីន​លោក​ម៉ា​មូដ​អាប់​បាស់ ។​

យោងតាម​អ្នក​ទទួលខុសត្រូវ​ប៉ា​ឡេស្ទីន​ម្នាក់​ថា ការ​ប៉ះ​ទង្គិច​គ្នា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៩​នាក់​ ក្នុង​នោះ​មាន​ប្រមុខ​ក្រុម​ MARTYRS DU RETOUR លោក​អាម៉ាដ​ រ៉ាឈីដ ប្អូន​ប្រុស​គេ​២​នាក់​ ព្រម​ទាំង​យុទ​្ធ​ជន​៣​នាក់​នៃ​ក្រុម​នេះ​ ចំណែក​យុទ្ធ​ជន​ក្រុម ANSAR ALLAH ២​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ៕​