សារព័ត៌មានក្នុងស្រុករាយការណ៍ថា ជនប្រដាប់អាវុធយ៉ាងតិច៣០នាក់ បានត្រូវស្លាប់ ហើយភ្នាក់ងារសន្តិសុខ១០នាក់ ត្រូវរបួស កាលពីថ្ងៃទី៧ មេសា ក្នុងការប៉ះទង្គិចគ្នានានារវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធក្នុងស្រុកកាឡាត និងស្រុកឃូសស្តារ ភាគនិរតីប៉ាគីស្ថាន។
អ្នកនាំពាក្យម្នាក់របស់កងកម្លាំងមូលដ្ឋានលោក ខាន់ វ៉ាសី ដកស្រង់សម្តីដោយទូរទស្សន៍ Dawn TV បញ្ជាក់ថា កងកម្លាំងសន្តិសុខបានបើកធ្វើប្រតិបត្តិការបោសសម្អាតមួយប្រឆាំងបណ្តាជំរំលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធក្នុងស្រុកទាំង២នោះ នៃខេត្តបាលូជីស្ថាន ។ អាវុធនិងគ្រាប់រំសេវជាច្រើនត្រូវរឹបអូស ហើយជំរំលាក់ខ្លួនជាច្រើនកន្លែង និងរថយន្ត៦គ្រឿងរបស់ពួកសកម្មប្រយុទ្ធត្រូវបំផ្លាញក្នុងឱកាសនៃប្រតិបត្តិការនោះ ។
អ្នកនាំពាក្យរូបនេះបន្តថា ពួកសកម្មប្រយុទ្ធដែលត្រូវសម្លាប់ធ្លាប់ចូលរួមក្នុងការវាយប្រហារនានាប្រឆាំងរថភ្លើងដឹកអ្នកដំណើរ បណ្តាសំណង់ផ្លូវដែក កងកម្លាំងសន្តិសុខ និងបណ្តាទីតាំងគន្លឹះទាំងឡាយរបស់រដ្ឋាភិបាល ក្នុងខេត្តបាលូជីស្ថាន ៕
ចែករំលែកព័តមាននេះ