ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជិះម៉ូតូត្រឡប់ពីផ្ទះឪពុកម្តាយក្នុងស្ថានភាពស្រវឹងជោក ក៏ជិះទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយ ពេញទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី៧ មេសា ២០១៤ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិភ្នំលៀបខាងលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះអោម រិទ្ធ អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រីងកោង ឃុំប្បូវ ស្រុកព្រះនេត្រព្រះ។ ចំណែកអ្នកបើកគោយន្តឈ្មោះសេង សិទ្ធ អាយុ៣២ឆ្នាំ រស់នៅភូមិតាឡក ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ (គេចខ្លួនបាត់) ។
ប្រភពបានបន្តថា មុនពេលកើតហេតុ គឺដោយសារគោយន្តឈប់រង់ចាំភ្ញៀវនៅខាងជើងផ្លូវមិនបានដាក់ភ្លើងសញ្ញាសម្គាល់ ហើយជនរងគ្រោះជិះម៉ូតូមានល្បឿនលឿនគួរសម ទើបជិះបុកពីក្រោយតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ