ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​គ្មាន​មនុស្ស​បើក​កូរ៉េ​ខាងជើង​ រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​សន្យា​ចាត់​វិធាន​ការ​នានា​

11 ឆ្នាំ មុន

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េខាង​ត្បូង​ YONHAP ថា រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ លោក​គីម​ ក្វានជីន​ បាន​ចេញ​បញ្ជា​ឱ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​របស់​​យន្ត​ហោះ​គ្មាន​មនុស្សបើក​តូចៗ សង្ស័យ​ហោះ​មក​ពី​កូរ៉េខាងជើង​ ញ៉ាំង​ឱ្យ​មាន​ការ​ព្រួ​យបារម្ភ​លើ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ប្រទេស ។​

យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េខាង​ត្បូង​ YONHAP ថា រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ លោក​គីម​ ក្វានជីន​ បាន​ចេញ​បញ្ជា​ឱ្យ​បង្កើន​ការប្រុង​ប្រយ័ត្ន​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​របស់​​យន្ត​ហោះ​គ្មាន​មនុស្សបើក​តូចៗ សង្ស័យ​ហោះ​មក​ពី​កូរ៉េខាងជើង​ ញ៉ាំង​ឱ្យ​មាន​ការ​ព្រួ​យបារម្ភ​លើ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ប្រទេស ។​

បទ​បញ្ជា​នោះ​ត្រូវបាន​ចេញ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​មួយ​ចូលរួម​ដោយ​បណ្តា​នាយ​ទាហាន​ជាន់​​ខ្ពស់​ ដើម្បី​តាក់តែង​វិធាន​ការ​នានា​ប្រឆាំង​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ បន្ទាប់​ពី​យន្ត​​ហោះ​បញ្ជា​ពី​ចម្ងាយ​តូចៗ​៣​គ្រឿង​ត្រូវ​បាន​រក​ឃើញ​រយៈ​ពេល​បុ៉ន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​នៅ​ខាង​ព្រំ​ដែន​កូរ៉េ​ខាង​​ត្បូង​ជិត​ព្រំ​ដែន​រវាង​កូរ៉េ​ទាំង​ពីរ​មក។​

ក្នុង​កិច្ច​ប្រជុំ​ឯ​ទីស្នាក់​ការ​គណៈ​កម្មាធិការ​ បណ្តា​ប្រមុខ​នាយ​សេនាធិការ​កងទ័ព​ចម្រុះ​នៅ​ក្រុងសេអ៊ូល​​ លោក​គីម​ ក្វាន​ជីន​​ ថ្លែង​ថា ប្រសិន​បើ​កូរ៉េ​ខាង​ជើង​ផលិត​បណ្តា​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​តូចៗ​សម្រាប់​បំពេញ​បេសក​កម្ម​សើុប​ការណ៍​ដើម្បី​ពង្រឹង​សមត្ថភាព​សើុប​ការណ៍​ដែល​ខ្សោយ​របស់​ខ្លួន​ គេអាច​គិត​ថា ក្រុង​ព្យុង​យ៉ាង​នឹង​ផលិត​បណ្តា​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​អាចជ្រៀត​ចូល​ជា​សម្ងាត់​ ហើយ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នានា​ក្នុង​ពេល​អនា​គត ។​ យើង​ត្រូវ​ពង្រឹង​ការ​រៀបចំ​ខាង​យោធា​របស់​យើង​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​​តាម​ចាប់​ដាន​ កំណត់​អត្ត​សញ្ញាណ​ ហើយវាយ​ប្រហារ​ (យន្ត​ហោះ​គ្មាន​មនុស្ស​បើក)​ ជា​មួយ​នឹង​បណ្តា​មធ្យោ​បាយ​យោធា​បច្ចុប្បន្ន​ដែល​មាន​នៅ​តាម​បណ្តោយ​ព្រំ​ដែន ។​

បណ្តា​យន្ត​ហោះ​គ្មាន​មនុស្សបើក​កូរ៉េខាង​ជើង​មាន​ចាប់​តាំងពី​យូរ​មក​ហើយ​ ក៏​បុ៉ន្តែ​បណ្តា​គំរូ​ដែល​​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះ​អាច​បញ្ជាក់​ថា​ បច្ចុប្បន្ន​យន្ត​ហោះ​គ្មាន​មនុស្ស​​បើក​របស់​ប្រទេស​នេះ​កាន់តែ​ទំនើប​ ហើយ​អាច​បំពាក់​អាវុធ​វាយ​ប្រហារ​បណ្តា​ទីតាំង​យោធា​ ឬ​ទីតាំង​ឯ​ទៀតៗ ។​

ចាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ​ក្រុង​សេអ៊ូល​បុ៉ន​ប៉ង​បង្កើត​វិធាន​ការ​នានា​ប្រឆាំង​យន្ត​ហោះ​គ្មាន​មនុស្សបើក​ ។ បុ៉ន្តែ​រហូត​មក​ទល់​ពេល​នេះ​ វិធាន​ការ​ទាំង​នោះ​នៅ​មាន​កម្រិត​ត្រឹម​អាច​រំខាន​រលក​សំឡេង​ ចាប់​សញ្ញា ហើយ​បញ្ចេញ​ប្រតិ​កម្ម​ដូច​​ជា​មួយ​យន្ត​ហោះ​ធម្មតា​បុ៉ណ្ណោះ ។​
ប្រឈម​មុខ​នឹង​ការ​លុក​លុយ​ទាំង​នេះ​ ​ក្រសួង​ការពារ​ប្រទេស​កូរ៉េខាង​ត្បូង​គ្រោង​ទិញ​បណ្តា​រ៉ាដា​​ត្រួត​ពិនិត្យ​ដែល​ទំនើប ដើម្បី​តាម​ដាន​បណ្តា​យន្ត​ហោះ​ដែល​ហោះ​ក្នុង​កម្ពស់​ទាប​ ព្រម​ទាំង​ទិញ​អាវុធ​ការពារ​អាកាស​​ដើម្បី​អាច​ការពារ​ការ​ជ្រៀត​ចូល​របស់​បណ្តា​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​តូចៗ ។​

ក្នុង​ពេល​ប្រជុំ​ រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​កូរ៉េ​ខាង​​ត្បូង​ ក៏​សន្យា​ផង​ដែរ​រួម​សហ​ការ​ជាមួយ​បណ្តា​ទីភ្នាក់​ងារ​រដ្ឋាភិបាល​ដែល​ទាក់​ទិន​និង​ប្រជា​ជន​ ដើម្បី​តាម​រក​យន្ត​ហោះ​ឯទៀតៗ​ដែល​អាច​ធ្លាក់​លើ​ដែន​ដី​កូរ៉េខាង​ត្បូង ។​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ទាំង​នោះ​ពិបាក​ចាប់​បាន​ដោយ​រ៉ាដា​ធម្មតាណាស់​ ។ យោងតាម​ការ​វិភាគដោយ​ស៊ី​ជម្រៅ​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​៣​គ្រឿង​លាប​ពណ៌​​ខៀវ​ ផ្ទៃ​មេឃ​ បំពាក់​ដោយ​ម៉ាស៊ីន​ថត​ អាច​ធ្លាក់​ដោយ​សារ​ការ​ខូច​ម៉ាស៊ីន ឬ​ដោយ​អស់​ប្រេង​ដែល​បង្ហាញ​ថា​ បច្ចេក​វិទ្យា​ដែល​ប្រើ​ដោយ​​កូរ៉េខាង​ជើង​នៅ​ពុំ​ទាន់​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ​ ។ យន្ត​ហោះ​នេះ​អាច​ហោះ​ហើរ​ក្នុង​រង្វង់​៨០០​គីឡូ​ម៉ែត្រ​ គឺ​ទៅ​ដល់​គ្រប់​គោលដៅ​យោធា​របស់​កូរ៉េ​ខាង​ត្បូង ៕​