រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូដឹកស្រីស្នេហ៍មកពីដើរលេង ក៏ត្រូវរថយន្តបុកបាក់ជើងនាង ហើយរថយន្តបង្កបើករត់គេចបាត់ រីឯប្រុសស្នេហ៍ក៏បាត់ដែរ ហើយបានបុរសម្នាក់មានចិត្តបុណ្យជួយយកអាសានារីរងគ្រោះ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ មេសា ២០១៤ ស្ថិតនៅចំណុចផ្លូវលេខ២៧១ កែង៤៨៨ ទល់មុខផ្សារបឹងទំពុន សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ក្រោយពេលកើតហេតុ បន្សល់ទុកតែនារីរងគ្រោះដែលរងរបួស និងម៉ូតូឃ្លីកនៅកន្លែងកើតហេតុ ហើយត្រូវបានយុវជនចិត្តធម៌ម្នាក់ឃើញគួរឱ្យអាសូរពេក បានជួយលើកទឹកចិត្តដល់នារីរងគ្រោះរហូតទាល់តែរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ចំណែកម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ