ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​៥​ជាន់​របស់​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​សង្ស័យ​គ្មាន​ច្បាប់​គ្រប់​គ្រាន់តែ​ម្ចាស់​ថា​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​កម្ពស់​៥​ជាន់​មួយ​កន្លែង​ដែល​កំពុង​ដំណើរការ​សាងសង់ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​គ្រប់គ្រាន់ និង​សាងសង់​ប៉ះពាល់​ផ្លូវ​ទៀត​ផង ។ បន្ទាប់​មក​អាជ្ញាធរ​ដឹកនាំ​ដោយ​លោក អភិបាលរង​ខណ្ឌ ប៉ា​ង លី​ដា…

រាជធានី​ភ្នំពេញ ៖ សំណង់​អគារ​កម្ពស់​៥​ជាន់​មួយ​កន្លែង​ដែល​កំពុង​ដំណើរការ​សាងសង់ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​គ្រប់គ្រាន់ និង​សាងសង់​ប៉ះពាល់​ផ្លូវ​ទៀត​ផង ។ បន្ទាប់​មក​អាជ្ញាធរ​ដឹកនាំ​ដោយ​លោក អភិបាលរង​ខណ្ឌ ប៉ា​ង លី​ដា និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​សូ​រិ​យោ​ដី​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់​កា​កាប​១​ផង បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ។

ប៉ុន្តែ​ខណៈនោះ​កម្លាំង​មិន​បាន​ផ្អាក​ដំណើរការ​សាងសង់ ឬ​រឹបអូស​យក​សម្ភារ​សំណង់​នោះ​ទេ ដោយ​ម្ចាស់​ប្រាប់​ថា សំណង់​របស់​គាត់​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ទើប​លោក​អភិបាលរង​ខណ្ឌ​ខាងលើ​ប្រាប់​ឲ្យ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​ចូល​ទៅ​សាលា​ខណ្ឌ​ដើម្បី​ត្រួតពិនិត្យ​មើល​បញ្ចៀស​ភាព​មន្ទិល​សង្ស័យ​ទាំងឡាយ ។

សំណង់​អគារ​ខាងលើ​នោះ​កម្ពស់​៥​ជាន់ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ចំណែក​អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ដែល​ជា​កម្មសិទ្ធិ​របស់​ឧត្តមសេនីយ៍ទោ​កងរាជអាវុធហត្ថ​នៅ​សាលា​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​កំ​បូល​ម្នាក់ ។

មន្ត្រី​សាលា​ខណ្ឌ​ខាងលើ​បាន​និយាយ​ថា សំណង់​មួយ​នេះ​កំពុង​ដំណើរការ​សាងសង់​យ៉ាង​មមារ​ញឹក​ហើយ​ត្រូវ​បាន​សង្ស័យ​ថា សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត ព្រមទាំង​សាងសង់​ប៉ះពាល​ផ្លូវ​សាធារណៈ​ថែម​ទៀត​ផង ដោយសារ​តែ​កាលពី​ពេល​កន្លង​មក​អាជ្ញាធរ​សង្កាត់​កា​កាប​១ ធ្លាប់​បាន​ចុះ​ទៅ​ធ្វើការ​ផ្អាក​ជា​បន្តបន្ទាប់​តាម​បញ្ជា​របស់​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ឲ្យ​ម្ចាស់​នាំ​យក​ច្បាប់ និង​ឯកសារ​ផ្សេង​ៗ​ដែល​ខ្លួន​មាន​ចូល​ទៅ​កាន់​សាលា​ខណ្ឌ​ដើម្បី​ជួប​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ​មើល ប៉ុន្តែ​ម្ចាស់​មិន​ព្រម​ធ្វើ​តាម ទើប​ពេល​នេះ​លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្ដែង​តែ​ម្តង ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា សំណង់​នេះ​ប្រហែល​អាច​មានច្បាប់​សាងសង់​ត្រឹម​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប៉ុណ្ណោះ​ដែល​មិន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ឡើយ ព្រោះ​សំណង់​នេះ​តម្រូវ​ឲ្យ​សុំ​ច្បាប់​ដល់​សាលា​រាជធានី​ភ្នំពេញ​ឯណោះ ។

ចំណែក​ខាង​កម្លាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពី​ចុះ​ទៅ​ដល់​ត្រូវ​បាន​ម្ចាស់​ប្រាប់​ថា សំណង់​គាត់​មានច្បាប់​ត្រឹមត្រូវ ទើប​ខណៈនោះ​លោក​អភិបាលរង​ខណ្ឌ​ប្រាប់​ឲ្យ​ម្ចាស់​នាំ​យក​ច្បាប់ និង​ឯកសារ​ទាំងអស់​ដែល​ខ្លួន​មាន​ទៅ​កាន់​សាលា​ខណ្ឌ​ដើម្បី​ត្រួតពិនិត្យ​ជាក់ស្ដែង ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ផ្អាក​ឬ​ក៏​រឹបអូស​យក​សម្ភារ​សំណង់​អ្វី​ទាំងអស់​រង់ចាំ​ការ​ពិនិត្យ​ឯកសារ​សិន ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ