រាជធានីភ្នំពេញ ៖ បុរសម្នាក់ ខណៈកំពុងជិះម៉ូតូតែម្នាក់ឯងត្រឡប់ពីជូនមិត្តភក្តិទៅក្រុមហ៊ុន ហើយធ្វើដំណើរទៅផ្ទះនៅឯស្រុកកណ្តាលស្ទឹងវិញត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកទៅលើថ្នល់បែកក្បាល បែកពោះ និងបែកពងស្វាសស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៨ មេសា ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចជិតខ្លោងទ្វារវត្តអង្គត្រគៀត ស្ថិតក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះផៃ ផាត ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបជ្រុង C៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកំពង់ចាម១A៣៣៤៣ ចំណែករថយន្តបង្កមិនស្គាល់ម៉ាក ក្រោយពេលបុកជនរងគ្រោះស្លាប់ហើយបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ