ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ជិះ​ម៉ូតូដួល​បោក​ក្បាលនិង​បាក់ក​ស្លាប់នៅក្នុង​ថ្លុក​ឈាម​មុខ​សា​លា​បឋម​សិក្សា​បឹង​សាឡាង

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ បែក​ក្បាល​និង​បាក់ក ស្លាប់​​នៅ​និង​កន្លែង​កើត​ហេតុ​ខណះ​ជិះ​ម៉ួតូ​រេ​ចង្កូត​ដួលបោក​ទៅ​និងថ្នល់​។ហេតុ​ការណ៏​នេះ​កើត​ឡើង​នៅ វេលា​ម៉ោង ៤និង​៤០​នាទី ទៀប​ភ្លឺ ថ្ងៃ​ទី ០៨ មេសា ២០១៤ ចំណុចទល់​មុខ​សា​លា​បឋម​សិក្សា​បឹង​សា​ឡាង​ ស្ថិតនៅ​ក្នុង​សង្កាត់​បឹង សា​ឡាង ខណ្ឌ​ទួល​គោក ។

ជនរងគ្រោះ​មាន​ឈ្មោះ សម្បត្តិ ក្រាញ់ អាយុ ២៤ឆ្នាំ ភេទប្រុស ជា​អ្នក​អូស​បន្លែ នៅ​ផ្សារ​ដើម​គស្នាក់​នៅ​ផ្ទះ​ជួល ក្នុង​សង្កាត់ ខណ្ឌ​កើត​ហេតុ​ខាង​លើ ។ជា​រៀង​រាល់​ថ្ងៃ ជន​រងគ្រោះ​​វេលា​ទៀប​ភ្លឺ​តែង​តែ​ចេញ ទៅអូស​បន្លែ​ឱ្យ​គេនៅ​ផ្សារ​ដើមគរ។

ប្រភពព័ត៌មាន​ពី​កន្លែង​ហេតុ បាន​ឱ្យ​ដឹង​ថា មុនពេល​កើត​ហេតុ គេឃើញ​ជនរងគ្រោះ ជិះ​ម៉ូសង់ ស៊េរី​ឆ្នាំ​៩៧ ពណ៌​ក្រ​ហម ពាក់​ស្លាក​លេខ ក.០៧៩០​កពធ្វើ​ដំណើរ​តាម ផ្លូវ​២៥៥ ស្រាប់តែមក​ដល់​ចំណុច កើត​ហេតុ​ ម៉ូតូ​បាន​រ៉េចង្កូត​ ដួល​បោក​ទៅ​និង​ថ្នល់ បណ្តាល​ឱ្យ​យុវជន ជិះ​ម៉ូតូ​ បែក​ក្បាល និងបាក់ក ស្លាប់​ក្នុងថ្លុកឈាម ។

ក្រោយ​ពេល​កើត​ហេតុ សមត្ថ​កិច្ច​បាន​ប្រ​គល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​រៀប​ចំធ្វើ​បុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូក្រុមគ្រួសារ​យក​ទៅ​ផ្ទះវិញ ។