ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហ៊ី​យ៉ាន់ដាយ​SANTA បើក​បុក​ម៉ូតូ​ធុនធំ​R6ពេញ​ទំហឹង​ផ្លោង​ខ្ទាត​អ្នក​ជិះ​ម៉ូតូធ្លាក់​លើ​ដំបូល​រថយន្ត​របួស​ធ្ងន់

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់​ ខណះកំពុង​​ជិះ​ម៉ូតូ​ ត្រូវ​រថយន្ត​ ដែល​បើក​ដោយ​ជន​ជាតិ​កូរ៉េ​បើក​បុក​ពេញ​ទំហឹង ។​ហេតុ​ការណ៏ នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១និង​១៥​នាទី រំលង​អធ្រាត​ឈាន​ចូល​ ថ្ងៃ ទី​០៨ មេសា​ ២០១៤​ នៅ​ចំណុច មុខ​មន្ទីរ​ពេទ្យ​ព្រះ​កុសមះ ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​នពេល​កើត​ហេតុ​គេ​ឃើញ រថយន្ត​ហ៊ី​យ៉ាន់​ដាយ SANTA ពណ៌ស អត់មាន​ស្លាក​លេខ បើក​ដោយ​បុរស​ជន​ជាតិ​កូរ៉េ​ តែ​ម្នាក់​ឯង​តាម​ផ្លូវ ២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ រថយន្ត​ក៏​បាន​ជ្រុល​ ចង្កូត​ទៅ​បុក​ ម៉ូតូ​ធុន​ធំ​ម៉ាក R6ពណ៌ខ្មៅ​ អត់​មាន​ស្លាក​លេខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​បុរស​អ្នក​បើក​ម៉ូតូ​ បើុង​ខ្ទាត ទៅ​ធ្លាក់​នៅ​លើ​ដំបូល​រថយន្ត របស់​ជន​ជាតិ​កូរ៉េ រង​របួស​ធ្ងន់ រីឯ​ម៉ូតូ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ  ។

ក្រោយ​ពេល​កើត​ហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុយ​ ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ ចំណែក​ឯ​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​សែន​សុខ ដើម្បី​ដោះ​ស្រាយ​គ្នា តាម​ផ្លូវ​ច្បាប់ ។