រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ រថយន្ត RANGE ROVER បុកម៉តូ ជិះបត់ឆ្លងផ្លូវ ។ហេតុការណ៏នេះកើតឡើង នៅម៉ោង ១២និង ៤០នាទី អធ្រាត ឈានចូលថ្ងៃ ទី ០៨ មេសា ២០១៤ តាមបណ្តោយបផ្លូវ សហពន្ធ័រុស្ស៊ី នៅចំណុចមុខខ្លោតទ្វារវត្តទឹកថ្លា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ វីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1P-8512 ជិះតែម្នាក់ឯង តាមផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមកដល់ចំណុច មុខខ្លោងទ្វារវត្តទឹកថ្លា ម៉ូតូជិះបត់ឆ្លងផ្លូវ ស្រាប់តែមានរថយន្ត RANGE ROVER មួយគ្រឿង អត់មានស្លាកលេខ បើកបុកចំពីមុខពេញទំហឹង បណ្តាលឱ្យបុរស អ្នកជិះម៉ូតូរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ រថយន្តបានបើករត់គេចបាត់ស្រមោលតែម្តង ចំណែកឯ ជនរងគ្រោះត្រូវបានរថយន្ត សាមុយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ហើយម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកឱ្យនៅ អធិការ ខណ្ឌសែនសុខ ។
ចែករំលែកព័តមាននេះ