ខេត្តបន្ទាយមានជ័យ ៖ ឪពុកចុងចិត្តតិរិច្ឆានចាប់រំលោភកូនស្រី បានសម្រេចមួយលើកត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួននៅព្រឹកថ្ងៃ ទី ០៧មេសា ២០១៤ ស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវិរៈសេនីយ៍ត្រី តាំង សុខហេង ប្រធានស្នាក់ការ ៩៩៩ ប្រចាំស្រុក ម៉ាឡៃបានប្រាប់ឱ្យដឹងថា ជនដែលចាប់រំលោភកូនចុងបានសម្រេច នេះមានឈ្មោះ ហ៊ីម វ៉េត ភេទប្រុស អាយុ ៣៥ឆ្នាំ និងកុមារីរងគ្រោះមានអាយុ១០ឆ្នាំ ទាំងពីអ្នកមានទីលំនៅក្នុងភូមិ ឃុំកើតហេតុ ខាងលើ ។
លោកបន្តឱ្យដឹងថា តាមពាក្យបណ្តឹងរបស់ម្តាុយកុមារីរងគ្រោះដែលប្តឹងឪពុកចុងនេះបានរៀបរាប់ថា ឈ្មោះហ៊ីម វ៉េតនេះជាឪពុកចុង របស់កុមារីរងគ្រោះ ហើយជននេះបានបង្ខំចាប់រំលោភកូនស្រីចុង រហូតបានសម្រេចមួយលើកកាលពីថ្ងៃទី ០៦មេសា ២០១៤ វេលាម៉ោង ០៦ព្រឹក ដោយធ្វើសកម្មភាព នៅលើផ្ទះ ។នៅពេលដែលម្តាយមិននៅផ្ទះ រវល់ទៅរកដកផ្កាក្រចកអណ្តើកនៅក្នុងព្រៃ មកធ្វើម្ហូប ស្រាប់តែមកដល់ផ្ទះវិញ កូនស្រីបានយំប្រាប់ម្តាយថា ឪពុកចុងបានរំលោភនាងបានសម្រេចមួយលើក ហើយថែមទាំងគំរាម ថាបើហ៊ានប្រាប់នណាគេនិង សម្លាប់ចោល។
ក្រោយពេលម្តាុយបានស្តាប់កូនស្រីប្រាប់ហើយនោះ ក៏បានមកដាក់ពាក្យបណ្តឹងមកកងកម្លាំងរាជអាវុធហត្ថស្នាក់ការ៩៩៩ហើយកម្លាំងកងរាជអាវុធ ក៏បានធ្វើការឃាត់ខ្លួន ឪពុកចុងតិរិច្ឆាននេះ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីចុង បានសម្រេចមែន បន្ទាប់មកជននេះត្រូវបានកសាង សំណុំរឿង បញ្ជូនខ្លួនទៅសាលា ដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ