រាជធានីភ្នំពេញ ៖ មនុស្សប្រុស-ស្រី ០២នាក់របួសធ្ងន់ នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏កាលពីវេលាម៉ោង១១.00នាទីយប់ ថ្ងៃទី ០៧មេសា ២០១៤ តាមមហាវិថី សហពន្ធ័រុស្ស៊ី ជិតវិទ្យាល័យ ហ៊ុនសែន ពោធិចិនតុង ស្ថិតនៅភូមិប៉ប្រ៉ក ខាងជើង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូឌ្រីមសង់ សេ១២៥ ស៊េរី ២០០៤ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1B-8684 ជិះគ្នាពីរនាក់ ស្រី -ប្រុស តាមមហាវិថី សហពន្ធ័រុស្ស៊ី ក្នុងទិសដៅ ពីកើតទៅលិច ស្របពេលនោះ មានម៉ូតូ ស្មាសរីវ៉ូ មូយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AA-5671 ជិះដោយបុរសម្នាក់តាមមហាសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នា ស្រាប់តែមកដល់ ចំណុចកើតហេតុ ម៉ូតូស្មាសរីវ៉ូ ឆ្លងផ្លូវ ក៏បានបុកគ្នា ជាមួយម៉តូឌ្រីមសង់ បណ្តាលឱ្យរបួសធ្ងន់០២នាក់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅ ឯគ្លីនិកឯកជន ចំណែកម៉ូតូរបស់ជនបង្ក លើកដាក់លើរឺម៉កកង់បី ជិះទៅបាត់ ឯម៉ូតូជនរងគ្រោះត្រូវ សាច់ញាត្តយកទៅផ្ទះវិញដែរ។
ចែករំលែកព័តមាននេះ