ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី ០៤ មេសា២០១៤ កន្លងមកនេះ ស្រ្តីរងគ្រោះ ឈ្មោះជាកុសលអាយុ ៣៣ឆ្នាំ និងប្តីឈ្មោះម៉នភារម្យអាយុ ៣៤ឆ្នាំ មុខរបរជាកម្មករនៅផ្សារថៃ ចំណុចមណ្ឌល០៥ ស្ថិតនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយ ប៉ែត ។
ស្រ្តីរងគ្រោះបានទៅសម្រាលកូននៅ គ្លីនិកឯកជន ក្បែរផ្ទះដែលមាន អ្នកគ្រូពេទ្យឆ្មបឈ្មោះ ឈួន ផល្លា ភេទស្រីអាយុ ប្រមាណ៥០ឆ្នាំ អតីតជាមន្រ្តីសុខាភិបាលនៅក្នុងក្រុងប៉ោយ ប៉ែត ។អ្នកគ្រូពេទ្យឆ្មប បានសម្រាលកូនភ្លោះ ស្រ្តីរងគ្រោះដែលមិនគ្រប់ខែដោយពពោះបាន០៧ខែ តែប៉ុណ្ណោះ បណ្តាលឱ្យទារកស្លាប់មួយភ្លាមៗ និងមួយទៀតបានរយះពេលតែ០៣ថ្ងៃ ដោយមកដល់រសៀល ថ្ងៃទី០៧ មេសានេះក៏បានស្លាប់មួយទៀត ជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងនោះទេ ។
ទាក់ទងនិងរឿងរ៉ាវនេះ អ្នកគ្រូពេទ្យឆ្មប ឈួន ផល្លាជាម្ចាស់គ្គីនិកឯកជនបាន ប្រាប់កោះសន្តិភាពតាមទូរសព្ទ័នៅថ្ងៃទី ០៧មេសានេះ ថា ជំនាញពេទ្យឆ្មប របស់គាត់នេះបានប្រកបរបររាប់សិបឆ្នាំទៅហើយ និងធ្លាប់សម្រាលកួនឱ្យគេបានច្រើននាក់ហើយមិនដែលមានបញ្ហាអ្វីទេ ។ហើយនៅក្នុងករណីនេះ រូបគាត់បង្កើតកូនភ្លោះ រូបគាត់ជាគ្រូពេទ្យឆ្មបក៏មិនចង់បង្កើតឱ្យដែរប៉ុន្តែជនរងគ្រោះបានរត់មកឱ្យគាត់ជួយ ទើបគាត់សម្រេចចិត្តជួយបង្កើតឱ្យតែម្តទៅ ។
គ្រូពេទ្យឆ្មបដដែលបានបន្តឱ្យដឹងថា នៅពេលដែលគាត់បង្កើតទារកនោះ មកគឺទារកភ្លោះនោះបានស្លាប់ម្នាក់នៅក្នុងពោះរួចទៅហើយ ចំណែកឯទារកម្នាក់ទៀតគាត់បានជូយខំបង្កើតមក ប៉ុន្តែដោយសារទារកនោះមានជំងឺរលាក ស្បែក និងជាំដុំៗ ម្យ៉ាងទារកនោះមានកម្លាំងខ្សោយក៏បានស្លាប់ម្នាក់ទៀតតែម្តង ។
ចំណេកឯស្រ្តីរងគ្រោះបានប្រាប់កោះសន្តិភាពផងដែរថា នៅពេលដែលគាត់ឈឺពោះគាត់បាន បានទៅកាន់មន្ទីរពេទ្យបង្អែកថ្មី ប៉ោយប៉ែត២ ដែលមានទីតាំងនៅ ដីថ្មី ក្រុងប៉ោយប៉ែត ឱ្យជួយសម្រាលប៉ុន្តែពេលទៅដល់អត់ឃើញមានគ្រូពេទ្យប្រចាំការនៅទីនោះគាត់ក៏បាន ត្រលប់ទៅសម្រាលនៅគ្លីនិកដែលនៅក្បែរផ្ទះគាត់វិញ ។
បើតាមច្បាប់គ្រូពេទ្យ មន្ទីរពេទ្យដែលគ្មានឧបករណ៏គ្រប់គ្រាន់មិនគួរឱ្យកើតមានឡើយ គឺដើម្បីកាត់បន្ថយ អត្រាមរណះភាពមាតា និងទារក តាមប្រសាសន៏ របស់សម្តេចគតិព្រិទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។
តាមប្រភព ពីមន្រ្តីជំនាញមួយរូបសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា គ្លីនិកឯកជន ដែលគ្មាន ឧបករណ៏គ្រប់គ្រាន់មិនគួរឱ្យកើតមានទេ ព្រោះខុសច្បាប់ទាំងស្រុង ហើយមន្ទីរ ពេទ្យដែលអាចសម្រាលកូនបាននោះគឺមានតែមន្ទីរពេទ្យរដ្ឋ តែមួយគត់ ដែលមានឧបករណ៏គ្រប់គ្រាន់ អាចជួយកាត់បន្ថយអត្រាមរណះភាពមាតា និង ទារកបានដើម្បីឱ្យស្របទៅនិងយុទ្ធសាស្រ្តរបស់ សម្តេច គតិព្រិទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រមុខថ្នាក់ដឹកនាំ ។
ចែករំលែកព័តមាននេះ