ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌ្រីម​​សង់សេ​​១២៥​​បត់​ឆ្ល​ង​ផ្លូវ​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​វ៉េវ​បាក់ក​ស្លាប់​ភ្លាមៗ​​ នៅ​ផ្លូវ​ជាតិ​លេខ​៣

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានបាក់​ក ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុ​ក្នុង​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏ ម៉ូតូ​បុក​ម៉ូតូ​កាល​ពី​វេលា​ម៉ោង ៧​និង​១៥​នាទី យប់​ថ្ងៃ ទី ០៧​មេសា ២០១៤ នៅ​ផ្លូ​វ​ជាតិ​លេខ​៣ ជិត​វត្ត​ប្រ​ធាតុ ស្ថិត​នៅ​ក្នុង​ប​សង្កាត់​កន្ទោក​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បានបាក់​ក ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ហេតុ​ក្នុង​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៏ ម៉ូតូ​បុក​ម៉ូតូ​កាល​ពី​វេលា​ម៉ោង ៧​និង​១៥​នាទី យប់​ថ្ងៃ ទី ០៧​មេសា ២០១៤ នៅ​ផ្លូ​វ​ជាតិ​លេខ​៣ ជិត​វត្ត​ប្រ​ធាតុ ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក​​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រ​ភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​វ៉េវ​ ពណ៌​ខ្មៅ​​ ពាក់​ស្លាក​លេខ​ ផ.៦០០៣​ភព១​  ជិះ​តែ​ម្នាក់​ឯង​ធ្វើ​ដំណើរ​ តាម​ផ្លូវ​ជាតិ​លេខ៣ ក្នុង​ទិស​ដៅ​ ពី​ជើង​ទៅ​ត្បូង ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​សង់​សេ១២៥ ពណ៌ខ្មៅ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-1625 ស៊េរី ឆ្នាំ ២០១៣  ធ្វើ​ដនណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ កើក​ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង ហើយ​មក​ដល់​ចំណុច​កើត​ហេតុដែល​មាន​សភាព​ងងឹត​ផង​នោះ  ​​ម៉ូតូ​ឌ្រីមសង់​សេ១២៥ ក៏​បានបត់​​ឆ្លងផ្លូវ​យ៉ាង​លឿន​ ក៏​បាន​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​វ៉េវ​តែ​ម្តង ដែល​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​វ៉េវ បាក់ក​ ស្លាប់​នៅ​កន្លែង​កើត​ហេតុ​តែ​ម្តង ។

ក្រោយ​ពេល​​កើត​ហេតុ​ អ្នក​ជិះ​ម៉ូតូ​សង់ឌ្រីមសេ១២៥ ក៏បាន​រត់​ចោល​ម៉ូតូ​គេច​ខ្លួន​បាត់​ទៅ ហើយ​សមត្ថកិច្ច​បាន​​ចុះ​មក​វាស់​វែង​ និង​ប្រ​គល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រ​ពៃណី ចំណែក​ម៉ូតូ​ទាំង​០២​គ្រឿង សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ ខណ្ឌ​ពោជិ៍​សែន​ជ័យ រង​ចាំ​ដោះ​ស្រាយ​ជា​ក្រោយ ។