ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នីហ្សេ​រីយ៉ា ៖ ស្លា.ប់​79​នាក់​ក្នុង​ការវាយ​ប្រហារ​របស់​ពួក​ហ្វូ​ឡានី​

11 ឆ្នាំ មុន

នៅ​នីហ្សេ​រីយ៉ា​ ការ​ប៉ះ​ទង្គិចគ្នា​ទាក់​ទិន​ដល់​រឿង​ដីធ្លី​ និង​សត្វ​ពាហនៈ​ តែង​កើត​​មាន​ញឹក​ញាប់​រវាង​ពួក​អ្នក​ចិញ្ចឹម​សត្វ​នៃ​សហ​គមន៍​អ៊ិស្លាម​ ហ្វូ​ឡានី​ និង​សហគមន៍​គ្រឹស្ត ។​ អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​ម្នាក់​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​​៦ មេសា​ថា​ តុល្យ​ការ​នៃ​ការ​វាយ​ប្រហារ​នោះ​ពី​សំណាក់​ពួក​ចិញ្ចឹម​សត្វ​នៃ​សហ​គមន៍​ហ្វូ​ឡានី​ កាល​ពី​ថ្ងៃទី​៥​ មេសា​ កន្លង​មក​នេះ​នៅ​ភាគ​ខាង​ជើង​នី​ហ្សេ​រីយ៉ា​មាន​អ្នក​ស្លា.ប់​​ដល់​ទៅ

នៅ​នីហ្សេ​រីយ៉ា​ ការ​ប៉ះ​ទង្គិចគ្នា​ទាក់​ទិន​ដល់​រឿង​ដីធ្លី​ និង​សត្វ​ពាហនៈ​ តែង​កើត​​មាន​ញឹក​ញាប់​រវាង​ពួក​អ្នក​ចិញ្ចឹម​សត្វ​នៃ​សហ​គមន៍​អ៊ិស្លាម​ ហ្វូ​ឡានី​ និង​សហគមន៍​គ្រឹស្ត ។​ អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​ម្នាក់​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​​៦ មេសា​ថា​ តុល្យ​ការ​នៃ​ការ​វាយ​ប្រហារ​នោះ​ពី​សំណាក់​ពួក​ចិញ្ចឹម​សត្វ​នៃ​សហ​គមន៍​ហ្វូ​ឡានី​ កាល​ពី​ថ្ងៃទី​៥​ មេសា​ កន្លង​មក​នេះ​នៅ​ភាគ​ខាង​ជើង​នី​ហ្សេ​រីយ៉ា​មាន​អ្នក​ស្លាប់​​ដល់​ទៅ​៧៩​នាក់​ ខណៈ​តុល្យ​ការ​មុ​ននេះ​រៀប​រាប់​ពី​មនុស្ស​ស្លាប់​ត្រឹម​៣០​នាក់ ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា​ អភិ​បាល​​រដ្ឋ​ និង​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​កាល​ពី​ថ្ងៃ​ទី​៦ មេសា​ បាន​មក​កាន់​ភូមិ YAR GALADIMA ដើម្បី​ចូល​រួម​ក្នុង​ការ​បញ្ចុះ​សព​មនុស្ស​ទាំង​៧៩​នាក់​ដែល​ត្រូវ​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​របស់​ពួក​ចោរ​លួច​សត្វ​ពាហនៈ ។​ អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស​រដ្ឋ​ហ្សាម​ហ្វា​រ៉ា​ ដែល​មាន​ការ​វាយ​ប្រហារ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៣០​នាក់​ ពេលពួក​​ហ្វូឡានី​ប្រដាប់​អាវុធ​លុក​ចូល​ក្នុង​ពិធី​ប្រជុំ​មួយ​នៅ​ភូមិ​ YAR GALADIMA របស់​បណ្តា​ប្រមុខ​សហ​គមន៍​ និង​តំណាង​កង​ជីវ​ពល​ស្វ័យ​ការ​ពារ​​របស់​រដ្ឋ​ហ្សា​ហ្វា​រ៉ា​ រដ្ឋ​សេប​ប៊ី​ រដ្ឋ​កូឌូ​ណា និង​រដ្ឋ​កាស្វី​ណា ។​

អ្នក​នាំ​ពាក្យ​អភិបាល​រដ្ឋហ្សាម​ហ្វា​រ៉ា​​និយាយ​ថា​ ចាប់តាំង​ពី​៣ឆ្នាំ​មក​ហើយ​ យើង​​ប្រឈម​មុខ​នឹង​ការ​វាយ​ប្រហារ​បង្ហូរ​ឈាម​នានា​របស់​ពួក​បន​​ឆក់​ប្លន់​ និង​ពួកចោរ​ប្លន់​សត្វពាហនៈ​ប្រដាប់​ដោយ​អាវុធ​ បុ៉ន្តែ​លើក​នេះ​ជា​ការ​វាយ​ប្រហារ​អាក្រក់​បំផុត​ដែល​យើង​ពុំ​ធ្លាប់​ជួប​ប្រទះ ។​ ចំណែក​ប្រមុខ​សហ​គមន៍​ម្នាក់​នៃ​ភូមិ​​រង​ការ​វាយ​ប្រហារ​​សម្លាប់​រង្គាល​កាល​ពី​ថ្ងៃទី​៦​ មេសា បាន​លើក​ឡើង​ថា​ រហូត​មក​ទល់​ពេល​​នេះ​យើង​បញ្ចុះ​សាក​សព​មនុស្សដល់​ទៅ​១២០​នាក់​ ហើយ​ក្រោយ​ការ​វាយ​ប្រហារ​ រួច​តួលេខ​​នេះ​អាច​​មាន​ការ​កើន​ឡើង​ថែម​ទៀត ៕​