រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌដោយគិតចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះត្រូវបានមន្ត្រីទេសចរណ៍ឲ្យដឹងថាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេសមានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥%។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់សារព័ត៌មានកោះសន្តិភាពកាលពីដើមសប្តាហ៍នេះ ។
លោក ថោង ខុន បានថ្លែងបញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជា
ពលរដ្ឋដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៣៦១,២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិ មានចំនួន ៧៦,៧៤៨នាក់ កើនឡើង ៩៨.១៤%»។ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចំនួនជាក់ស្តែងអាចច្រើនជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកម្សាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានាក្នុងទូទាំងប្រទេសផងដែរ ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនូវការអះអាងថា តាមការសង្កេតជាទូទៅ
បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍មានការរៀបចំបាន
ល្អប្រសើរដែលធ្វើឲ្យ ចំនួនភ្ញៀវទេសចរមានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀង
ធ្លាក់ចុះតិចតួចក៏ដោយ។ លោកបានបន្តថា «ជាទូទៅយើងអាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាម
សារាចរណែនាំរបស់ក្រសួងទេសចរណ៍។ ចំពោះបញ្ហាបរិស្ថានទោះបីនៅតែជាបញ្ហាស្មុគ
ស្មាញ តែបញ្ហាបរិស្ថានអនាម័យយើងថា បានល្អប្រសើរជាងមុនដោយភ្ញៀវទេសចរ និងប្រជា
ពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និង
អាជ្ញាធរពាក់ព័ន្ធ។ ចំណែកបញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ផងដែរ ខណដែល មន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុម ការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាក
សញ្ញា គ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីនៅបានសង្កត់ធ្ងន់ថា កត្តាដែលជំរុញឱ្យមានណើនភ្ញៀវទេសចរនេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍនាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ