ខេត្តព្រះសីហនុ ៖ បុរសម្នាក់ទើបមកពីសែនផ្នូរដូនតាបានស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើត កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី៦ មេសា ២០១៤ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ៅ សុភ័ក្រ អាយុ៣០ឆ្នាំ (ស្លាប់) ជាអ្នកលក់ដូរ ដោយរួមដំណើរជាមួយជនរងគ្រោះម្នាក់ទៀតឈ្មោះមាស អាយុ៣៥ឆ្នាំ ជាកម្មករ (រងរបួសស្រាល) ។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តទុកនៅកន្លែងកើតហេតុ ម៉ាកអេសសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 2A 4194 ។
ក្រោយពេលកើតហេតុ សពត្រូវបានសាច់ញាតិយកទៅតម្កល់ទុកនៅវត្តក្រោម ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ ។ រីឯរថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ ដើម្បីរង់ចាំការដោះស្រាយ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ