ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រឡាញ់​គ្នា​​ស្មោះ​ស្ម័គ្រទៅចុះ​សំបុត្រ​​អាពាហ៍​ពិពាហ៍​​ និង​​ធ្វើ​​ពិធី​​មង្គលការ​​​​ត្រូវ​​ឪពុក​​​​​ម្តាយ​​ខាង​ស្រី​​អុកឡុក​​​​យកកូន​​ទៅ​​វិញ​​

11 ឆ្នាំ មុន

រាជ​ធា​នីភ្នំពេ​ញ៖ ​កំលោះ​​ក្រមុំ​​២នាក់​​បាន​ស្រ​​លាញ់​គ្នា​​​យ៉ាង​ស្មោះ​ស្ម័គ្រ​​ ទោះ​បីមាន​ការបំបែក​បំបាក់ពី​ឪពុកម្តាយ​ខាងស្រីយ៉ាង​ណា​​​​ក៏​​​ពួកគេ​​នៅតែ​ជំនះ​​ប្រពៃណី​​នំមិន​ធំជា​នា​​ឡិ​​ ហើយ​នាំគ្នាទៅ​សាលា​ឃុំវិហារ​សួគ៌ចុះ​សំបុត្រអាពាហ៍​ពិពាហ៍និង​នាំគ្នាម​ករៀប​ចំពិធី​មង្គល​ការ​នៅរាជ​ធានីភ្នំពេញ​​ តែ​​ត្រូវ​បាន​ឪពុក​ម្តាយ​ខាង​ស្រី​មកនាំ​យក​កូន​ស្រី​ត្រឡប់​ទៅផ្ទះ​វិញ។​​ ​​

ហេតុកា​រណ៍​នេះបាន​ធ្វើឱ្យ​​មាន​ការភ្ញាក់​ផ្អើលកា​លពីវេលាម៉ោ​ង៧យ​ប់ថ្ងៃទី៦ មេសា ឆ្នាំ២០១៤ ​នៅក្នុងភោជ​នីយ​​ដ្ឋា​នម្លប់​ស្បូវត្រជា​ក់ចិត្ត​ដែលស្ថិ​ត ​នៅតាម​ផ្លូវជាតិលេ​ខ៦ ​​ក្នុងភូមិ​កៀន​ឃ្លាំង​ សង្កា​ត់ជ្រោ​យចង្វា ខណ្ឌឫស្សីកែវ​។​​ យ៉ាងណា​​ក៏​ដោយ​​​​​​ការ​មក​​តាមហៅ​កូនឱ្យ​ត្រឡប់​ទៅវិញ​មិនបាន​សម្រេច​ដូច​បំណង​ឡើយ​ ​​ព្រោះ​ពួកគេ​បានស្រ​លាញ់​និងស្ម័គ្រ​​​នាំគ្នាម​ករៀបកា​រដោ​យស្រប​ច្បាប់។​​

តួអង្គ​ស្នេហា​នេះ​ត្រូវគេដឹ​ងថា​​ ខាង​ប្រុសឈ្មោះ​ចាន់ សេង​ពិសី ​អាយុ២៦​ឆ្នាំ ​​មាន​លំនៅ​ភូមិតាកែវ​២ ឃុំវិហា​រសួគ៌​ ស្រុក​ខ្សាច់ក​ណ្តាល​ ខេត្តកណ្តាល និងខាង​ស្រីជា​កូនក្រមុំ​ឈ្មោះ ស្រ៊ុន​ ផល្លី ​អាយុ២​៤ឆ្នាំ ​មានលំនៅភូមិវិហា​រសួគ៌​​ត្បូង ឃុំវិហា​រសួគ៌​ ស្រុកខ្សាច់​កណ្តាល​​ ខេត្ត​កណ្តាល​។​​

ព័ត៌មាន​លម្អិត​នឹងមាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិ​ភាព​​