ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សា​រ​រថយន្ត​នៅ​អាមេរិក​ និង​​ជប៉ុន​ត្រូវ​ប៉ាន់​ម៉ូដែល​ Toyota និង​ Chevrolet ក្នុង​ត្រី​​មាស​ទី​1​ ឆ្នាំ​2014​

11 ឆ្នាំ មុន

សហ​រដ្ឋ​អាមេរិក​ និង​ជប៉ុន​ ជា​ប្រទេស​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហ​កម្ម​រថយន្ត​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ពិសេស​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ រថយន្ត​ដែល​មក​ពី​យីហោ​របស់​ប្រទេស​ទាំង​ពីរ​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់​ និង​លក់​ដាច់​ជាង​គេ​នៅ​លើ​ពិភព​លោក​ មាន​ Toyota និង​ Chevrolet ជាដើម​ ។

សហ​រដ្ឋ​អាមេរិក​ និង​ជប៉ុន​ ជា​ប្រទេស​អភិវឌ្ឍន៍​ផ្នែក​ឧស្សាហ​កម្ម​រថយន្ត​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ ពិសេស​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ រថយន្ត​ដែល​មក​ពី​យីហោ​របស់​ប្រទេស​ទាំង​ពីរ​មាន​ការ​ពេញ​និយម​ប្រើ​ប្រាស់​ និង​លក់​ដាច់​ជាង​គេ​នៅ​លើ​ពិភព​លោក​ មាន​ Toyota និង​ Chevrolet ជាដើម​ ។​

សម្រាប់​ទី​ផ្សារ​ជប៉ុន​ នៅ​អំឡុង​ពេល​នៃ​ត្រីមាស​ទី​១​នេះ​ មាន​រថយន្ត​ចុះ​បញ្ជី​បាន​ចំនួន​១០៥.៤៥២​គ្រឿង​ ក្នុង​នោះ​រថយន្ត​នាំ​ចូល​ពី​បរទេស​មាន​៨៨.៧៦៧​គ្រឿង​ កើន​ឡើង​១៨%​ និង​រថយន្ត​ផលិត​ក្នុង​ស្រុក​ចំនួន​១៦.៦៨៥​គ្រឿង ។​ យីហោ​រថយន្ត​បរទេស​ដែល​លក់​ដាច់​ជាង​គេ​រួម​មាន​ ៖ ១-​VW Golf លក់​បាន​១១.៩៨៤​គ្រឿង​ ២-​BMW 3 Series លក់​បាន​៥.៦៨៤​គ្រឿង​ ៣-​Mini លក់​បាន​៤.២១៨​គ្រឿង​ ៤-​Mercedes A-Class លក់​បាន​៣.៩៥៣​គ្រឿង​ ៥-​VW Polo លក់​បាន​៣.៥៩០​គ្រឿង​ ៦-​Mercedes C-Class លក់​បាន​៣.៤៨៤​គ្រឿង​ ៧-​Mercedes E-Class លក់​បាន​៣.០៤៣​គ្រឿង​ ៨-​BMW 1 Series លក់​បាន​២.៨៦៥​គ្រឿង​ ៩-​Audi A3 លក់​បាន​២.៧២៥​គ្រឿង​ ១០-​VW Up! លក់​បាន​២.៦៧៩​គ្រឿង​ ១១-​Volvo V40 លក់​បាន​២.៥៤៤​គ្រឿង​ ១២-​VW Beetle លក់​បាន​២.២៩១​គ្រឿង​ ១៣-​Mercedes S-Class លក់​បាន​ ២.២៥៤​គ្រឿង​ ១៤-​Mercedes B-Class លក់​បាន​១.៧៩៦​គ្រឿង​ ១៥-​Audi A4 លក់​បាន​១.៧៤៧​គ្រឿង​ ១៦-​Fiat 500 លក់​បាន​១.៦៦១​គ្រឿង​ ១៧-​Volvo V60 លក់​បាន​១.៤០០​គ្រឿង​ ១៨​-​Mercedes CLA លក់​បាន​១.២៨៤​គ្រឿង​ ១៩-​BMW 5-Series លក់​បាន​១.២៤៩​គ្រឿង​ ២០-​Audi A1 លក់​បាន​១.១៦០​គ្រឿង​ ។​

ចំណែក​ឯ​ទីផ្សារ​លក់​ក្នុង​ខែ​មីនា​ រួម​មាន​ ៖​ ១-​Toyota លក់​បាន​២០៩.០៩២​គ្រឿង​ ២-​Nissan លក់​បាន​៦៧.៧១៨​គ្រឿង​ ៣-​Honda លក់​បាន​៦០.៩៣០​គ្រឿង​ ៤-​Mazda (២៥.០៤៣គ្រឿង​) ៥-​Subaru (១៩.៦១៩​គ្រឿង​) ៦-​Suzuki (១១.៩២៨​គ្រឿង​) ៧-​Isuzu (១១.៨៨៨​គ្រឿង​) ៨-​Volkswagen (១០.៣៣៣​គ្រឿង​) ៩-​Hino (៩.៣៤៩​គ្រឿង) ១០-​Mercedes (៨.៧២៦​គ្រឿង​) ១១-​Mitsubishi Fuso (៧.៤១០​គ្រឿង​) ១២-​BMW (៧.៣៤១​គ្រឿង​) ១៣-​Mitsubishi (៦.៩៦១​គ្រឿង​) ១៤-​Lexus (៦.៤៧០​គ្រឿង​) ១៥-​Audi (៤.១១១​គ្រឿង​) ១៦-Volvo (២.១០៨​គ្រឿង​) ១៧-​Mini (១.៨៧០​គ្រឿង​) ១៨-​UD Truck (១.៨៤៥​គ្រឿង​) ១៩-​Fiat (១.៣៣២​គ្រឿង​) ២០-​Jeep (៩៦៩​គ្រឿង​) ២១-​Peugeot (៩០៥​គ្រឿង​) ២២-​Ford (៧២០​គ្រឿង​) ២៣-​Posche (៧០៩​គ្រឿង​) ២៤-​Renault (៧០០​គ្រឿង​) ២៥-​Citroen (៤៣១​គ្រឿង​) ២៦-​Land Rover (៤២៥​គ្រឿង​) ២៧-​Alfa Romeo (៤១០​គ្រឿង​) ២៨-​Daihatsu (២៤៣​គ្រឿង​) ២៩-​Chrysler (១៨៨​គ្រឿង​) ៣០-​Maserati (១៨៣​គ្រឿង​) ៣១-Jaguar (១៦៧​គ្រឿង​) ៣២-​Smart (១២៣​គ្រឿង​) ៣៣-​Cadillac (១៤៤​គ្រឿង​) ៣៤-​Smart (១២៣​គ្រឿង​) និង​៣៥-​Ferrari (១០០​គ្រឿង) ។​

ដោយ​ឡែក​ នៅ​លើ​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៤​នេះ​ រថយន្ត​ដែល​ពេញ​និយម​ប្រើ​ប្រាស់​ជាង​គេ​គឺ​ មក​ពី​យីហោ​ក្នុង​ស្រុក​ Ford បន្ទាប់​មក​គឺ​ Chevrolet រីឯ​យីហោ​បរទេស​គឺ​ Toyota, Nissan និង​ Honda នាំ​មុខ​គេ​ ។​ ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​រាយ​នាម​យីហោ​រថយន្ត​ដែល​មាន​ហាង​ឆេង​លក់​ដាច់​ជាង​គេ​បំផុត​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ត្រីមាស​ទី​១​ ឆ្នាំ​២០១៤​ ៖​ ១-​Ford លក់​បាន​៥៥៨.៦៥៧​គ្រឿង​ ២-​Chevrolet លក់​បាន​៤៥២.៦៨៣​គ្រឿង​ ៣-​Toyota លក់​បាន​៤៤១.៤៥៥​គ្រឿង​ ៤-​Nissan លក់​បាន​៣២៣.៧៤៥​គ្រឿង​ ៥-​Honda (២៨៧.៤០៦​គ្រឿង​) ៦-​Hyundai (១៦០.០១៣​គ្រឿង​) ៧-​Jeep (១៤៥.៨៣៩​គ្រឿង​) ៨-​Dodge (១៤៥.២២៤​គ្រឿង​) ៩-​Kia (១៣៣.០០៦​គ្រឿង​) ១០-​Subaru (១១២.៣៨៨​គ្រឿង​) ១១-​GMC (១០៤.៤៨៦​គ្រឿង​) ១២-​Ram (១០០.៩៩៣​គ្រឿង​) ១៣-​VW (៨៧.៣២៣​គ្រឿង​) ១៤-​Mazda (៧៨.០៥៨​គ្រឿង​) ១៥-​Mercedes (៧៧.២៣៨​គ្រឿង​) ១៦-​Chrysler (៧២.៤៨៣​គ្រឿង​) ១៧-​BMW (៧២.៣៧៧​គ្រឿង​) ១៨-​Lexus (៦៥.០៨៥​គ្រឿង​) ១៩-​Buick (៥២.៨៩៨​គ្រឿង​) ២០-​Cadillac (៣៩.៥៨៨​គ្រឿង​) ២១-​Acura (៣៧.៩៤៨​គ្រឿង​) ២២-​Audi (៣៥.២២៨​គ្រឿង​) ២៣-Inifiniti (៣១.២២១​គ្រឿង​) ២៤-​Lincoln (២១.៦០៣​គ្រឿង​) ២៥-​Mitsubishi (១៩.៨៤០​គ្រឿង​) ២៦-​Scion (១៤.៤៥៧​គ្រឿង​) ២៧​-​Volvo (១៣.៦៩៨​គ្រឿង​) ២៨-Land Rover (១៣.០៧៩​គ្រឿង) ២៩-​Fiat (១១.៤២៥​គ្រឿង​) ៣០​-​Porsche (១០.១៣៦​គ្រឿង​) ៣១-​Mini (៨.៦៥៧​គ្រឿង​) ៣២-​Tesla (៦.០១៦​គ្រឿង) ៣៣-​Jaguar (៤.៧១៥​គ្រឿង​) ៣៤-​Maserati (២.៣៦៨​គ្រឿង​) ៣៥-​Smart (២.២៣៧​គ្រឿង​) ៣៦-​Bentley (៦៥០​គ្រឿង) ៣៧-​Ferrari (៥១៧​គ្រឿង​) ៣៨-Rolls Royce (២២៥​គ្រឿង​) ៣៩-Lamborghini (១៧៧​គ្រឿង​) ៤០-​Suzuki ០គ្រឿង​ និង​ម៉ូដែល​ផ្សេងៗ​ លក់​បាន​៨៧៣​គ្រឿង​ ៕​