ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេស​ប៊ុក​បង្កើត​កម្ម​វិធី​ចំណាំ​មុខ​អ្នក​ប្រើ​ពេល​ Chat ជាមួយ​គ្នា​

11 ឆ្នាំ មុន

កាល​ពី​ពេល​ ថ្មីៗ​នេះ​ បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ បាន​បង្កើត​កម្ម​វិធី​ថ្មី​មួយ​ឱ្យ​ឈ្មោះ​ថា​ DeepFace ឬ​កម្ម​វិធី​កត់​ចំណាំ​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ ។​ ប្រព័ន្ធ​ថ្មី​នេះ​ភ្ជាប់​កម្ម​វិធី​ 3D models ដែល​អាច​កត់​ចំណាំ​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ដោយ​វិភាគ​ទម្រង់​មុខ​របស់​អ្នក​ប្រើ​ប្រាស់​ ព្រម​ទាំង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដ៏​ឈ្លាស​វៃ​គឺ​ Deep Learning ។​ បច្ចេក​វិទ្យា​ Deep Learning នឹង​កំណត់​យក​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​

កាល​ពី​ពេល​ ថ្មីៗ​នេះ​ បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ បាន​បង្កើត​កម្ម​វិធី​ថ្មី​មួយ​ឱ្យ​ឈ្មោះ​ថា​ DeepFace ឬ​កម្ម​វិធី​កត់​ចំណាំ​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ ។​ ប្រព័ន្ធ​ថ្មី​នេះ​ភ្ជាប់​កម្ម​វិធី​ 3D models ដែល​អាច​កត់​ចំណាំ​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ដោយ​វិភាគ​ទម្រង់​មុខ​របស់​អ្នក​ប្រើ​ប្រាស់​ ព្រម​ទាំង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដ៏​ឈ្លាស​វៃ​គឺ​ Deep Learning ។​ បច្ចេក​វិទ្យា​ Deep Learning នឹង​កំណត់​យក​ផ្ទៃ​មុខ​អ្នក​ប្រើ​ប្រាស់​ ដោយ​គូរ​ចេញ​ជា​រូប​រាង​ផ្ទៃ​មុខ​សិប្បនិមិត្ត​ ដោយ​ប្រើ​ប្រាស់​គំរូ​វិភាគ​ជា​ចលនា​ 3D ប្រមាណ​ជា​១២០​លាន​ដង​ ។​

អ្នក​ជំនាញ​កម្ម​វិធី​ Software របស់​បណ្តាញ​សង្គម​ Facebook និយាយ​ថា​ នេះ​ជា​ការ​ប្រើ​ប្រាស់​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ប្រើ​ប្រាស់​ Facebook ក្នុង​ការ​កម្សាន្ត​ និង​ចែក​រំលែក​ ជាពិសេស​សម្រាប់​ការ​រាប់​អាន​មិត្ត​ភក្តិ​ ។​ អ្នក​ជំនាញ​រូប​នោះ​បន្ថែម​ទៀត​ថា​ កម្ម​វិធី​កំណត់​ចំណាំ​មួយ​នេះ​ នឹង​ជួយ​កាត់​បន្ថយ​ពី​ហានិភ័យ​ពី​ការ​បោក​ប្រាស់​របស់​ជន​ទុច្ចរិត​មួយ​ចំនួន​ពី​ការ​ក្លែង​បន្លំ​ ឬ​កេង​ប្រវ័ញ្ច​លើ​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​ ដោយ​យក​ឈ្មោះ​ និង​រូប​ថត​របស់​គេ​ទៅ​ប្រើ​ប្រាស់​ ។​

ការ​ប្រើ​ប្រាស់​ Facebook ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​មហា​ជន​មើល​ឃើញ​ថា​ មាន​ចំណុច​អវិជ្ជ​មាន​មួយ​ចំនួន​ ពោល​គឺ​អ្នក​ប្រើ​ប្រាស់​ខ្លះ​មិន​គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ឬ​ប្រើ​ប្រាស់​ព័ត៌​មាន​ក្លែង​បន្លំ​ជាដើម​ ៕​