ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចម្រុះ​ដេញចាប់​បាន​រថ​យន្ត​បាឡែន​ដឹក​ឈើ​គ្រញូង​នៅ​​​មុខ​សាលា​ស្រុក​អន្លង់​វែង

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ រថ​យន្ត​បាឡែន​ស៊េរី​ទំនើប​​មួយ​គ្រឿង​​ ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាក​លេខ ​ដឹក​ឈើ​គ្រញូង​ពេញត្រូវ​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត និង​ប៉េ​អឹម​ស្រុក​អន្លង់​វែង​​ដេញ​ចាប់បាន​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ មេសា ២០១៤ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​P.R១៧៤ ស្ថិត​នៅ​ទល់​មុខ​សាលា​ស្រុក​អន្លង់​វែង​ ។

លោក​អនុ​សេនីយ៍​ឯក គង់ ផល្លី ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​ប្រឆាំង​បទ​ល្មើស​បាន​បញ្ជាក់​ថា រថ​យន្ត​ដឹក​ឈើ​នេះ​បាន​ដឹក​ចេញ​ពី​ចំណុច​ភូមិ​អូរស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ ​ត្រូវកម្លាំង​សមត្ថកិច្ច​បើក​រថ​យន្ត​ប្រដេញ​ចាប់​​​ពាស​ពេញ​ទី​ប្រជុំ​ជន​ស្រុក​អន្លង់​វែង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​រថ​យន្ត​​នោះ​បាន​បើកបំបុក​រថ​យន្ត​សមត្ថ​កិច្ច​ខូច​ខាត​អស់​មួយ​គ្រឿង​ ទើប​ចាប់​បាន​ រួច​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​រក្សា​ទុក​ជា​សម្បត្តិ​រដ្ឋ​។

សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​គេ​ពុំ​ទាន់​បាន​ដឹង​ថា ចំនួន​ឈើ​គ្រញូង​ដែល​នៅ​ក្នុង​រថ​យន្ត​នោះ​មាន​ប៉ុន្មាន​ម៉ែត្រ​គូប​នៅ​ឡើយ​ទេ​៕