ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​ស៊ីរី​ជាង​30នាក់​ស្លា.ប់ក្នុង​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​មួយ​ ហើយ​75នាក់​ទៀត​ស្លា.ប់​ក្នុង​ការ​វាយ​លុក​នៅ​ខេត្ដ​ហូម​

11 ឆ្នាំ មុន

ពួកសកម្ម​ប្រយុទ្ធ​ និង​សារព័ត៌មានក្នុង​ស្រុក​អះអាង​ថា​​ ពួកឧទ្ទាម​ជាង​៣០នាក់​ក្នុង​នោះ​រួម​មាន​បណ្ដា​មេ​បញ្ជា​ការ​ផង​បាន​ត្រូវ​ស្លា.ប់​ កាល​ពី​ថ្ងៃទី៦​ មេសា​ ក្នុង​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​មួយនៅ​ខេត្ដ​ហូម​ ភាគ​កណ្ដាល​ស៊ីរី​ ។ យោង​តាម​ពួក​ឧទ្ទាម​មានមូលដ្ឋាន​នៅ​ខេត្ដ​ហូម​ថា​ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កើត​មាន​នៅ​តំបន់​ JOURET​ AL SHAYAH បណ្ដាល​មក​ពី​មីស៊ីល​ធុន​ GRAD ១គ្រាប់​ដែល​ធ្លាក់​លើ​ឃ្លាំង​គ្រាប់​មួយ​

ពួកសកម្ម​ប្រយុទ្ធ​ និង​សារព័ត៌មានក្នុង​ស្រុក​អះអាង​ថា​​ ពួកឧទ្ទាម​ជាង​៣០នាក់​ក្នុង​នោះ​រួម​មាន​បណ្ដា​មេ​បញ្ជា​ការ​ផង​បាន​ត្រូវ​ស្លាប់​ កាល​ពី​ថ្ងៃទី៦​ មេសា​ ក្នុង​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់​មួយនៅ​ខេត្ដ​ហូម​ ភាគ​កណ្ដាល​ស៊ីរី​ ។ យោង​តាម​ពួក​ឧទ្ទាម​មានមូលដ្ឋាន​នៅ​ខេត្ដ​ហូម​ថា​ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កើត​មាន​នៅ​តំបន់​ JOURET​ AL SHAYAH បណ្ដាល​មក​ពី​មីស៊ីល​ធុន​ GRAD ១គ្រាប់​ដែល​ធ្លាក់​លើ​ឃ្លាំង​គ្រាប់​មួយ​ ។​ ពួកឧទ្ទាម​រៀប​ចំ​ឃ្លាំង​គ្រាប់នោះ​ដើម្បី​ធ្វើ​ការ​វាយ​លុក​មួយ​ប្រឆាំង​កងទ័ព​រដ្ឋា​ភិបាល​ ហើយ​បំបែកការ​ឡោមព័ទ្ធ​របស់កង​ទ័ព​រយៈ​ពេល​១​ឆ្នាំ​មក​ហើយ​ ។​

ចំណែក​ពួកឧទ្ទាម​ឯ​ទៀត​និយាយ​ថា​ រថយន្ដ​បង្កប់​គ្រឿង​ផ្ទុះ​មួយ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ឃ្លាំង​គ្រាប់នោះ​ ។ ចំណែកបណ្ដាញ​អីុនធើរណេត​ស្និទ្ធ​រដ្ឋា​ភិបាល​ AL-KHABAR រាយការណ៍​ថា​ ការ​ផ្ទុះ​បណ្ដាល​មក​ពី​ការ​បាញ់កាំភ្លើង​ធំ​របស់​កង​ទ័ព​រដ្ឋាភិបាល​លើឃ្លាំង​គ្រាប់​នោះ​ដែលបណ្ដាល​ឱ្យ​ពួកឧទ្ទាម​ស្លាប់​ជាង​៣០នាក់​ ក្នុង​នោះ​រួម​ទាំង​ប្រមុខក្រុមប្រឹក្សា​យោធា​របស់​ពួក​ឧទ្ទាម​នៃ​ក្រុម​កង​ទ័ព​ស៊ីរី​សេរី​ លោក អាប់ឌុល​ កាឌ័រ​ ហ្សូ​ម៉ា​ និងមេ​បញ្ជា​ការ​ឧទ្ទាម​ម្នាក់ទៀត​លោក​ អឺ​យ៉ាដ​ហ្សូហ្គាអីុប ផង​ ។ ចំណែក​កាសែត​ស៊ីរី​ AL-WATAN រាយ​ការណ៍​កាល​ពីថ្ងៃ​ទី៦​ មេសា​ ថា​ ពួកឧទ្ទាម​យ៉ាង​តិច​៧៥​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយលុក​របស់កង​ទ័ព​ស៊ីរី​នៅខេត្ដ​ហូម​ ។

យោង​តាម​កាសែត​នោះថា​ កងទ័ព​ស៊ីរី​បាន​វាយ​ប្រហារ​សំដៅ​លើ​ទីតាំង​ទាំង​ឡាយ​របស់​ពួក​ឧទ្ទាម​ក្នុងតំបន់ YUB-AL JARRAH ភាគ​ខាង​កើត​ខេត្ដ​ហូម​ ដោយ​សម្លាប់​ពួក​បះបោរ​ជាង​៧៥​នាក់​ ក្នុង​នោះ​រួម​មាន​ពួក​ឧទ្ទាម​ជា​ជន​បរទេស​ចូល​រួម​ក្នុង​ក្រុម​រណសិរ្ស​អាល់​ណូស្រ្ដា​ ជា​សាខា​អាល់​កៃដា​​នៅ​ស៊ី​រី​ និង​ក្រុម​រណសិរ្ស​អ៊ិស្លាម​ជា​សម្ព័ន្ធ​ភាព​របស់​ពួកអ៊ិស្លាម​និយម​៦ក្រុម​ ផង​ ។​ ម៉្យាង​​វិញ​ទៀត​ កាសែត​នោះរៀប​រាប់​ពី​ជន​ស៊ីវិល​៧​នាក់​ស្លាប់ និង​២៥នាក់​ទៀត​ត្រូវ​របួស​ ក្នុង​នោះ​មាននារី​និងកុមារ​ ដោយ​​សារ​ការបាញ់​គ្រាប់​កាំភ្លើង​ត្បាល់​របស់​ពួក​ឧទ្ទាម​ក្នុង​បណ្ដា​ស្រុក​កាន់កាប់​ដោយ​រដ្ឋាភិបាល​នៅ​ភាគ​កណ្ដាល​ខេត្ដ​ហូម​ ។​

កង​ទ័ព​ស៊ីរី​ ក៏​បន្ដ​ការ​វាយលុកនៅ​ភាគ​ខាង​កើត​ខេត្ដ​អាឡែប​ ហើយ​កម្ទេច​ការ​វាយ​ប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​ទីតាំង​យោធា​យុទ្ធ​សាស្រ្ដ​មួយ​នៅ​ខេត្ដ​ LATAQUIE ជាប់​មាត់​សមុទ្រ​ ។​ ទន្ទឹម​នឹង​នេះ​ អង្គការ​សិទ្ធិមនុស្ស​ស៊ីរី​ OSDH មាន​មូល​ដ្ឋាន​នៅ​ក្រុង​ឡុងដ៍​ ស្និទ្ធ​ពួក​ឧទ្ទាម​លាត​ត្រដាង​ថា​ បណ្ដា​ឧទ្ធម្ភាគចក្រ​​យោធា​ស៊ីរី​ បានទម្លាក់​ធុង​សាំង​ផ្ទុះ​លើ​ទី​ក្រុង​ OM HAWSH ត្រួត​ត្រា​ដោយពួកឧទ្ទាម​ ស្ថិត​នៅ​ជាយ​ក្រុង​អាឡែប​ ដោយ​សម្លាប់​មនុស្ស​៥​នាក់​ ៕