ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​នាវិក​កូរ៉េ​ខាង​​ជើង​ធ្វើ​មាតុភូមិ​និវត្ដន៍​តាម​ភូមិ​ប៉ាន​មុនហ្សូម​

11 ឆ្នាំ មុន

មន្ដ្រី​ម្នាក់​នៃ​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦​ មេសា​ ថា​ នាវិក​កូរ៉េ​ខាង​ជើង​៣នាក់ ដែល​ជួយ​សង្គ្រោះ​ និង​សាក​សព​នាវិក​២​នាក់​ ដែលស្លា.ប់​ពេល​នាវា​កាហ្គោ​ពួក​គេ​លិច​ក្នុង​ដែន​ទឹក​ក្រុង​ YEOSU ត្រូវ​ធ្វើ​មាតុភូមិ​និវត្ដន៍​ទៅ​កាន់​កូរ៉េ​ខាង​ជើង​វិញ​ នា​រសៀល​ថ្ងៃ​ទី​៦​ មេសា​ នោះ​កាត់​តាម​ភូមិ​ប៉ាន​មុន​ហ្សូម​ ។

មន្ដ្រី​ម្នាក់​នៃ​ក្រសួង​បង្រួប​បង្រួម​កូរ៉េ​ខាង​ត្បូង​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦​ មេសា​ ថា​ នាវិក​កូរ៉េ​ខាង​ជើង​៣នាក់ ដែល​ជួយ​សង្គ្រោះ​ និង​សាក​សព​នាវិក​២​នាក់​ ដែលស្លាប់​ពេល​នាវា​កាហ្គោ​ពួក​គេ​លិច​ក្នុង​ដែន​ទឹក​ក្រុង​ YEOSU ត្រូវ​ធ្វើ​មាតុភូមិ​និវត្ដន៍​ទៅ​កាន់​កូរ៉េ​ខាង​ជើង​វិញ​ នា​រសៀល​ថ្ងៃ​ទី​៦​ មេសា​ នោះ​កាត់​តាម​ភូមិ​ប៉ាន​មុន​ហ្សូម​ ។

កូរ៉េ​ខាង​ជើង​បាន​ស្នើ​ កាល​ពី​ថ្ងៃ​ទី​៤​ មេសា​ ដល់ក្រុង​សេអ៊ូល​ ឱ្យធ្វើ​មាតុភូមិ​និវត្ដ​ន៍​បណ្ដា​នាវិក​ដែល​នៅ​រស់​រាន​មាន​ជីវិត​ និងសាក​សព​នាវិក​២នាក់​ដែល​រក​ឃើញ​ ។​ នាវា​កាហ្គោ​១គ្រឿង​ដោតទង់ជាតិ​ម៉ុងហ្គោ​លី​ ឈ្មោះ​ GRAND FORTUNE-1 ចំណុះ​៤.៣០០​តោន​ បានលិច​កាល​ពី​វេលា​ម៉ោង​១​និង​១៩​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៤​ មេសា​ នៅ​កន្លែង​មួយ​ចម្ងាយ​៧៤គីឡូម៉ែត្រ​ ភាគ​អាគ្នេយ៍​ឆ្នេរ​សមុទ្រ​ក្រុង​ YEOSU ក្រោយ​ពី​មាន​ការ​បញ្ជូន​សញ្ញា​អាសន្ន​រកការ​ជួយ​សង្គ្រោះ​ ។ ក្នុង​ចំណោម​នាវិក​កូរ៉េ​ខាង​ជើង​ទាំង​១៦​នាក់​​ ស្ថិត​ក្នុង​នាវា​នោះ​ ២​នាក់ត្រូវ​បាន​រក​ឃើញ​ស្លាប់​ ហើយ​៣នាក់​ត្រូវ​បានគេ​ជួយ​សង្គ្រោះ​ ។​ ប៉ូលិស​សមុទ្រ​ក្រុង​ YEOSU បច្ចុប្បន្ន​កំពុង​តាម​រកនាវិក​១១​នាក់ទៀត​ដែលបាត់​ខ្លួន​ ដោយ​ប្រើនាវា​ដល់ទៅ​១១គ្រឿង​ និង​យន្ដហោះ​៤គ្រឿង​ ។ ក្រុង​ព្យុង​យ៉ាង​ កាល​ពី​ថ្ងៃ​ទី​៥​ មេសា​ ស្នើ​ឱ្យជួយ​សង្គ្រោះ​បណ្ដា​នាវិក​ដែល​បាត់​ខ្លួន​ ។​​

ទីភ្នាក់​ងារ​ព័ត៌មាន​កូរ៉េ​ខាង​ជើង​ KCNA អះ​អាង​កាល​ពី​ថ្ងៃ​ទី​៥​ មេសា​​ថា​ គ្រោះ​ថ្នាក់​នៃ​នាវា​កាហ្គោ​ជា​មួយ​នាវិក​កូរ៉េ​ខាង​ជើង​១៦​នាក់​ជិះ​ក្នុង​នោះ​ដោយ​និយាយ​ថា​ កូរ៉េ​ខាង​ជើង​ចង់​ឱ្យ​បណ្ដា​ភាគី​ដែលទាក់​ទិន​ធ្វើ​ប្រតិបត្ដិ​ការ​ជួយសង្គ្រោះ​ ហើយ​ជួយ​ដល់​បណ្ដា​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​​ជីវិត​រួច​បញ្ជូន​ពួក​គេ​ឱ្យ​វិល​មក​ជួប​ជុំ​សាច់​ញាតិ​គ្រួសារ​វិញ​ ៕​