ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ខណ្ឌ​​ទួល​គោក ចុះ​ណែ​នាំ​​ម្ចាស់​​អាជីវកម្មនានា​​ក្នុង​មូល​ដ្ឋាន​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អាជ្ញាធរ​​ខណ្ឌ​​ទួល​គោក ដឹក​នាំ​ដោយ​លោក សាំង សុភៈ​​វិចិត្រ​​ អភិបាល​រង​​ខណ្ឌ រួម​ជាមួយ​​អាជ្ញាធរ​សង្កាត់​បឹងកក់​​២ កាល​ពី​វេលា​ព្រឹក​​ថ្ងៃ​​ទី​​០៧ មេសា បាន​​ចុះ​ណែ​នាំ​​ដល់​​ម្ចាស់​​អាជីវកម្មនានា​​ក្នុង​មូល​ដ្ឋាន​​មាន ក្លឹបកម្សាន្ត​​ ​ហ្គេម​អ៊ីន​​ធើរ​ណេត​​និង​​អាជីវកម្ម​ផ្សេង​​ៗ​ទៀត ត្រូវ​​សុំ​ច្បាប់​​បើក​អាជី​​វកម្ម​​ឱ្យ​​បាន​ត្រឹម​​ត្រូវ​តាម​​ការ​​ណែ​​នាំ​របស់​សាលា​រាជធានី​ភ្នំ​ពេញ ។ ​​

អភិបាល​រង​​ខណ្ឌ លោក​​ សាំង សុភៈ​​វិចិត្រ បាន​ឱ្យដឹងថា យោង​តាម​ការ​​ណែ​នាំ​​របស់សាលារាជធានី​​ អាជ្ញាធរ​​ខណ្ឌ​​ទួល​គោកនឹង​​ចុះ​​ណែនាំ​​ដល់​​ម្ចាស់​​អាជីវកម្មជាបន្តបន្ទាប់​ចាប់​ថ្ងៃ​​នេះ​​តទៅ ដោយ​ទុក​រយៈ​ពេល​មួយ​សប្តាហ៍​​ដើម្បី​​ឱ្យម្ចាស់ទី​តាំង​​សុំ​ច្បាប់​អនុញ្ញាត​​ពីសាលាខណ្ឌ​​ ។