ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​ស្បែក​ជើង​ក្រុម​ហ៊ុន​តាកែវ​ស៊ូ​ខេម​បូឌា​ខូ​អិល​ធី​ឌី​ធ្វើ​កូដ​កម្មអត់​ចូល​ធ្វើ​ការ​

11 ឆ្នាំ មុន

ខេត្ត​តា​កែ​វ ៖ កម្មករ​រោង​ចក្រ​ស្បែក​ជើង​ក្រុម​ហ៊ុន​តាកែវ​ស៊ូ​ខេម​បូឌា​ខូ​អិល​ធី​ឌី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ត្រាំ​ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ មេសា ២០១៤ នេះ​បានប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​អត់​ចូល​ធ្វើ​ការ​នៅ​ក្នុង​បរិ​វេណ​រោង​ចក្រ​ទាម​ទារ​ឱ្យ​ថៅ​កែ​រោង​ចក្រ​បើក​លុយ​ថ្លៃ​កម្លាំង​ពល​កម្ម​ការ​ងារ​ដែល​ពួក​គេ​ម្នាក់ៗ​ធ្វើ​ការ​បាន​រយៈ​ពេល​ពី​៤​ទៅ​៥​ឆ្នាំ​មក​ហើយ មុន​នឹង​ផ្លាស់​ប្តូរ​ទី​តាំង​នៅ​កន្លែង​ថ្មី​។

ខេត្ត​តា​កែ​វ ៖ កម្មករ​រោង​ចក្រ​ស្បែក​ជើង​ក្រុម​ហ៊ុន​តាកែវ​ស៊ូ​ខេម​បូឌា​ខូ​អិល​ធី​ឌី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ត្រាំ​ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ មេសា ២០១៤ នេះ​បានប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដ​កម្ម​អត់​ចូល​ធ្វើ​ការ​នៅ​ក្នុង​បរិ​វេណ​រោង​ចក្រ​ទាម​ទារ​ឱ្យ​ថៅ​កែ​រោង​ចក្រ​បើក​លុយ​ថ្លៃ​កម្លាំង​ពល​កម្ម​ការ​ងារ​ដែល​ពួក​គេ​ម្នាក់ៗ​ធ្វើ​ការ​បាន​រយៈ​ពេល​ពី​៤​ទៅ​៥​ឆ្នាំ​មក​ហើយ មុន​នឹង​ផ្លាស់​ប្តូរ​ទី​តាំងទៅ​កន្លែង​ថ្មី​។

សូម​បញ្ជាក់​ថា ថៅ​កែ​រោង​ចក្រ​ស្បែក​ជើង​តាកែវ​ស៊ូ​ខេម​បូ​ឌា​ខូ​អិល​ធី​ឌី​នេះ​បាន​បង្កើត​រោង​ចក្រ​ថ្មី​មួយ​ទៀត​ស្ថិត​ក្នុង​ឃុំ​លាយ​បូណ៌ ស្រុក​ត្រាំ​កក់​ ហើយ​ចង់​បិទ​រោង​ចក្រ​ដែល​ស្ថិត​នៅ​ភូមិ​ត្រាំ​ សង្កាត់​រកា​ក្រៅ​ចោល​។

គេ​មិន​ទាន់​ដឹង​ថា ថៅ​កែ​រោង​ចក្រ​មាន​ដំណោះ​ស្រាយ​យ៉ាង​ណា​ទេ ដោយ​ពេល​នេះ​តំណាង​រោង​ចក្រ​កំពុង​ជួប​ពិភាក្សា​គ្នា​ជាមួយ​ថៅ​កែ​រោង​ចក្រ​​៕