ខេត្តព្រះសីហនុ ៖ នៅសាលប្រជុំសាលាខេត្ត ព្រឹកថ្ងៃទី០៧ មេសា ២០១៤ មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។
ចូលរួមនាឱកាសនោះមាន លោក ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត ។
យោងតាមសេចក្តីប្រកាសបានឱ្យដឹងថា លោក ណុប អូ អតីតអនុប្រធានមន្ទីរផែនការខេត្តព្រសីហនុ ត្រូវបានតែងតាំងមុខតំណែងថ្មី ជាប្រធានមន្ទីរមុខងារសាធារណៈខេត្ត ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ