ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បង្ក​មហន្ត​រាយ​បន្ត​បន្ទាប់

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥​ មេសា​ មាន​ភ្លៀង​មួយ​មេ​ធំ​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​ផង​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​១០៦​គ្រួសារ​ នៅ​សង្កាត់​ចុង​ឃ្នៀស​ ។​ នេះ​ជា​លើក​ទី​១​ហើយ​ នៅ​ក្នុង​សង្កាត់​ចុង​ឃ្នៀស​ ក្រុង​សៀម​រាប​ ដែល​ទទួល​រង​នូវ​មហន្ត​រាយ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​ ។​

ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ និង​១០​នាទី​ល្ងាច​ បណ្តាល​ឱ្យ​លំនៅ​ឋាន​រលំ​ចំនួន​១៦​ខ្នង​ ក្នុង​នោះ​មាន​ទីតាំង​សមា​គម​អង្គ​ការ​កូរ៉េ​មួយ​

ខេត្ត​សៀម​រាប​ ៖ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥​ មេសា​ មាន​ភ្លៀង​មួយ​មេ​ធំ​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​ផង​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន​១០៦​គ្រួសារ​ នៅ​សង្កាត់​ចុង​ឃ្នៀស​ ។​ នេះ​ជា​លើក​ទី​១​ហើយ​ នៅ​ក្នុង​សង្កាត់​ចុង​ឃ្នៀស​ ក្រុង​សៀម​រាប​ ដែល​ទទួល​រង​នូវ​មហន្ត​រាយ​ដោយ​ខ្យល់​កន្ត្រាក់​នេះ​ ។​

ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ និង​១០​នាទី​ល្ងាច​ បណ្តាល​ឱ្យ​លំនៅ​ឋាន​រលំ​ចំនួន​១៦​ខ្នង​ ក្នុង​នោះ​មាន​ទីតាំង​សមា​គម​អង្គ​ការ​កូរ៉េ​មួយ​ ដែល​ធ្វើ​រោង​ដាក់​ទូក​ បាន​ប៉ើង​ដំបូល​អស់​៥​ខ្នង​ អគារ​សមា​គម​មិត្ត​ភាព​សប្បុរស​ធម៌​ជន​ជាតិ​កាតា​ ១ខ្នង​ មាន​២៦​បន្ទប់​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​បាំង​ក្តារ​ ព្រម​ទាំង​ទ្រេត​អស់​២​ខ្នង​ បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ធ្ងន់​-​ស្រាល​៣​នាក់​ និង​ខូច​ខាត​ម៉ូតូ​របស់​សមា​គម​ជន​ជាតិ​កាតា​ ១គ្រឿង​ផង​ដែរ​ ។​

ប្រភព​ព័ត៌​មាន​ពី​សមា​គម​មិត្ត​ភាព​សប្បុរស​ធម៌​ជន​ជាតិ​កាតា​ ប្រាប់​ថា​ ពួក​គាត់​សុំ​ច្បាប់​សាង​សង់​អគារ​នេះ​ទើប​បាន​រយៈ​ពេល​ជាង​១ខែ​ប៉ុណ្ណោះ​ មិន​ទាន់​រួច​រាល់​ស្រួល​បួល​ផង​ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​ ព្រម​ទាំង​មាន​ខ្យល់​កន្ត្រាក់​បក់​មក​ប៉ះ​ចំ​ផ្ទះ​របស់​សមា​គម​ពួក​គាត់​ បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​ស្រុង​ ។​

តាម​លោក​ ឯម​ ម៉ាន់​ ចៅ​សង្កាត់​ចុង​ឃ្នៀស​ ឱ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១​ហើយ​ ក្នុង​ឆ្នាំ​២០១៤​ មាន​ការ​រលំ​ និង​ប៉ើង​ដំបូល​ផ្ទះ​ដោយ​សារ​ខ្យល់​កន្ត្រាក់​ ព្រម​ទាំង​ទ្រេត​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ចំនួន​១០៦​គ្រួសារ​ ។​ មហន្ត​រាយ​នេះ​ ពុំ​ធ្លាប់​កើត​មាន​ទេ​នា​ពេល​កន្លង​មក​ ទើប​តែ​ល្ងាច​ថ្ងៃ​ទី​៥​ មេសា​ ឃើញ​មាន​ភ្លៀង​ធ្លាក់​លាយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​ ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ រលំ​ផ្ទះ​អស់​ចំនួន​១៦​ខ្នង​ ក្នុង​នោះ​មាន​សមា​គម​អង្គ​ការ​កូរ៉េ​ ធ្វើ​រោង​ដាក់​ទូក​ ប៉ើង​ដំបូល​អស់​៥​ខ្នង​ សមា​គម​មិត្ត​ភាព​សប្បុរស​ធម៌​ជន​ជាតិ​កាតា​ ១ខ្នង​ មាន​២៦​បន្ទប់​ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ ជញ្ជាំង​ក្តារ​ ។​

លោក​ចៅ​សង្កាត់​ចុង​ឃ្នៀស​ បាន​សំណូម​ពរ​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ មាន​លោក​ ឃឹម​ ប៊ុន​សុង​ អភិ​បាល​ខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​សាខា​កាក​បាទ​ក្រហម​កម្ពុ​ជា​ខេត្ត​ និង​លោក​ជំទាវ​ ដើម្បី​ចុះ​មក​ជួួយ​ប្រជា​ពល​រដ្ឋ​ផង​ដែរ​ ហើយ​ក្រុម​ប្រឹក្សា​សង្កាត់​ ក៏​មិន​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​សង្កាត់​របស់​គាត់​ រង​គ្រោះ​ដោយ​សារ​មិន​មាន​ការ​អើពើ​នោះ​ទេ​ ៕​