រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋយកថ្ងៃទី៩ ខែវិច្ឆិកា ថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃហូបអំបុកនៅទូទាំងប្រទេស ដើម្បីតភ្ជាប់ថ្ងៃបុណ្យអ៊ុំទូកក្រោមពាក្យថា ការពារជាតិសាសនាព្រះហាក្សត្រ ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល ខណៈទណ្ឌិតសម រង្ស៊ី បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីចូលស្រុកខ្មែរវិញដោយបានកៀរគសកម្មជន និងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល ។ យ៉ាងណាក្តីសម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ( BELTEI International University ) សរុប១,១៨៣ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែតុលានេះថា សូមប្រជាពលរដ្ឋធ្វើយុទ្ធនាការហូបអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ។
សម្តេចតេជោបញ្ជាក់ថា ៖«អីញ្ចឹងទេ ឥឡូវនេះ ខ្ញុំសូមប្រកាសយកថ្ងៃ៩ វិច្ឆិកា ដែលថ្ងៃបុណ្យឯករាជ្យរបស់យើងតភ្ជាប់ជាមួយថ្ងៃបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែធ្វើជាថ្ងៃរួមគ្នាទទួ លទានអំបុកខ្មែរទូទាំងប្រទេស ។ ឯងធ្វើយុទ្ធនាការផ្តួលរំលំ អញ់ធ្វើយុទ្ធនាការហូបអំបុក» ។ សម្តេចបន្តថា ការធ្វើយុទ្ធនាការហូបអំបុកស្រួល ប៉ុន្តែការធ្វើយុទ្ធនាការហូបនំបញ្ចុក ខ្ញុំភ័យដែរព្រោះថា ឃើញអ្នកហូបនំបញ្ចុកខ្លាចពុល ព្រោះមើលឃើញករណីពុលនំបញ្ចុកមានការឡាយផ្ទាល់ ។ ឥឡូវយុទ្ធនាការហូបអំបុក គឺជាការហូបអំបុក «ការពារជាតិ សាសនា និងព្រះមហាក្សត្រ» ខ្ញុំព្រះករុណា ខ្ញុំគិតថា មិនយកការហូបនំអន្សមចេក ឬអន្សុមជ្រូក គឺអត់ទេព្រោះពេលនេះចំរដូវស្រូវទុំមកដល់ ។
សម្តេចបន្ថែមការហូបអំបុកត្រូវធ្វើចែកគ្នាហូបនៅតាមភូមិឃុំតែម្តង ។ អំបុកងាយស្រួលរកទេ បើកន្លែងណាអត់មានអំបុកហូបត្រូវទិញពីកន្លែងផ្សេងមកហូប ។ ស្រួលជាងការហូបនំបញ្ចុក ហើយវាសមស្របតាមប្រពៃណីជាតិខ្មែរទៀត ។ ប៉ុន្តែអំបុករបស់យើង គឺការពារជាតិ សាសនា និងព្រះមហត្សក្រ ។ ព្រោះគេមិនមកចាប់ហ៊ុន សែន ទេ ឬក៏ឲ្យហ៊ុន សែន ចុះចេញពីតំណែង ថែមទាំងអំពាវនាវឲ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀត ។ សម្តេចតេជោបញ្ជាក់ថា៖«គេចាត់ទុកព្រះមហាក្សត្រជាអាយ៉ងរបស់ហ៊ុន សែន ។ ជេរប្រមាថព្រះមហាក្សត្រ ដូច្នេះគោលដៅរបស់គេមិនមែនទំលាក់ហ៊ុនសែននោះទេ គឺដូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតែម្តង ។ នេះជាទោសក្បត់ជាតិ ហើយខ្ញុំសុំផ្តែផ្តាំ អ្នកណាក៏ដោយដែលធ្វើយុទ្ធនាការនឹងត្រូវបទចោទ តាមក្រមព្រហ្មទណ្ឌដែលមានចែង ។ អីញ្ចឹងកុំឲ្យសោះ » ។
សម្តេចក៏បានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ីថា កម្មករទាំងអស់មិនគាំទ្រនោះទេ ។ សម្តេចថា៖«ពិតទេថា កម្មករទាំងអស់នៅថៃ ម៉ាឡេស៊ី គាំទ្រអ្នកឯងទាំងអស់យ៉ាងម៉េច ! គិតអីក៏ងាយម្ល៉េះ គេមានទ័ពគគ្រឹកគគ្រេង សូម្បីបញ្ជូនកម្លាំងទៅគោលដៅណាមួយទៅមិនគ្រប់ផង អ្នកខ្លះឈឺ អ្នកខ្លះជាប់នេះទៅនោះកងទ័ព១០០០នាក់ ចេញបាន៨០០នាក់វាច្រើនពេកហើយ ។ ហើយថា មនុស្សរាប់នាក់មកប្រមូលផ្តុំបានរាប់លាននាក់មកចូលរួមបុណ្យអ៊ុំទូក ថ្ងៃ១០ វិច្ឆិកាគេអ៊ុំទូក ដូច្នេះថ្ងៃទី៩ វិច្ឆិកា មកដល់មានន័យអីចឹង ។
អីញ្ចឹងខ្ញុំថា បើទោះបីជាទឹកនៅ១ម៉ែត្រ ក៏នៅតែអ៊ុំអីញ្ចឹង ដើម្បីវៃក្បាលអាហ្នឹងម្តងខូចពេក» ។ ជាមួយគ្នានោះដែរសម្តេចតេជោ បានព្រមានថា អ្នកដែលនៅក្នុងស្រុកសុំកុំព្រហើនព្រោះ ពេលនេះ ដើរដល់ដំណាក់កាលធ្វើរដ្ឋប្រហារដូចការគ្រោងទុកហើយ ។ បើអ្នកគិតថា មិនខ្លាចហើយចូលរួមនោះអ្នកនឹងត្រូវមានទោស ហើយអ្នកបានអញ្ជើញចូលរួម ហើយបានសារភាពត្រង់នោះរួចខ្លួន ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ