ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវនិស្សិត​ពេទ្យមាន​ជំងឺផ្លូវ​ចិត្ត បាត់ខ្លួន​អស់រយៈ​ពេល2ថ្ងៃ ក្លាយ​ជាសព​អណ្តែត​ទឹក​ទន្លេ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​សព​និស្សិត​​សាលា​ពេទ្យ​ម្នាក់​ ត្រូវ​​​គេ​ប្រទះ​ឃើញ​អណ្តែត​​លើ​ផ្ទៃ​ទឹក​​ទន្លេ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​៨​និង​​៣០​នាទី​​ព្រឹក​ ថ្ងៃទី​៦ មេសា ​​នៅ​ចំណុច​​ច្រាំង​ទន្លេ​​​ទល់​មុខ​​សណ្ឋា​គារ​​ខ្មែរ​រ៉ូយ៉ាល់​ ​សង្កាត់​ជ័យ​ជំនះ​​ ខណ្ឌ​ដូន​ពេញ​ ​ក្រោយ​ពេល​ចេញ​​​បាត់​​ពី​ផ្ទះ​​អស់​រយ​ៈ​​ពេល​២​ថ្ងៃ​​​ ។

រាជ​ធានី​ភ្នំពេញ​​​ ​៖ ​សព​និស្សិត​​សាលា​ពេទ្យ​ម្នាក់​ ត្រូវ​​​គេ​ប្រទះ​ឃើញ​អណ្តែត​​លើ​ផ្ទៃ​ទឹក​​ទន្លេ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​៨​និង​​៣០​នាទី​​ព្រឹក​ ថ្ងៃទី​៦ មេសា ​​នៅ​ចំណុច​​ច្រាំង​ទន្លេ​​​ទល់​មុខ​​សណ្ឋា​គារ​​ខ្មែរ​រ៉ូយ៉ាល់​ ​សង្កាត់​ជ័យ​ជំនះ​​ ខណ្ឌ​ដូន​ពេញ​ ​ក្រោយ​ពេល​ចេញ​​​បាត់​​ពី​ផ្ទះ​​អស់​រយ​ៈ​​ពេល​២​ថ្ងៃ​​​ ។

សព​ត្រូវ​បាន​​គេ​ស្គាល់​​ថា​ឈ្មោះ​ ស្រឿន​ ឈុន​​ហេង​ ភេទ​ប្រុស​ អាយុ​​២១​ឆ្នាំ​ ជា​​​និស្សិត​​ពេទ្យ​ឆ្នាំ​​ទី១ (ផ្នែក​​វេជ្ជ​​សាស្ត្រ​) ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​សមាគម ឃុំ​ក្រែក​ ស្រុកព​ញា​ក្រែក​ ​ខេត្ត​កំពង់​ចាម​ ​ស្នាក​់​នៅ​​ផ្ទះជួល​​លេខ​៤៨៥​​​ ផ្លូវ​លំ​​ ​សង្កាត់​​បឹង​ទំពុន​ ខណ្ឌ​មាន​ជ័យ​ ។ ​យោង​តាម​​ការ​អះ​អាង​​រ​បស់​បង​ស្រី​​សព​​​ បាន​ឱ្យ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​​ទី៤ មេសា​ ​វេលា​ម៉ោង​៦និង​​៣០​នាទី​​ល្ងាច​ ​ឈ្មោះ​​​ ស្រឿន​ ​ឈុន​ហេង​(ជន​រង​គ្រោះ)​ ន​ិង​បង​ស្រី​​ព្រម​ទាំង​​បង​ប្អូន​​ជី​ដូន​​មួយ​បី​នាក់ នៅ​ក្នុង​ផ្ទះ​ជួល​​​ បាន​ជួប​ជុំ​គ្នា​ ហើយ​បង​ស្រី​​បង្កើត​​ឈ្មោះ​ ស្រឿន​ ម៉ាលីន​ ​បាន​ចេញ​​ទៅ​ផ្សារ​​ ដើ​ម្បី​ទិញ​​ពង​ទា​កូន​យក​​មក​ហូប​ជុំ​គ្នា​ ។ ពេល​បង​ស្រី​​ត្រទ្បប់​​មក​វ​ិញ​​ក៏​ឱ្យ​​ឈ្មោះ​​ ស្រឿន​ ​សំអាត ហៅ​ប្អូន​​ឈ្មោះ ស្រឿន​ ឈុន​ហេង​(ជន​រង​គ្រឿង)​ ​ម​ក​ហូប​​ពង​ទា​កូន​​តែ​ត្រូវ​​បាន​ស្រឿ​ន សំអាត​ ប្រាប់​ថា​​​ ស្រឿន​ ឈុន​ហេង​ ​ចេញទៅ​ផ្សារ​​បាត់​ហើយ​ ។ ​ដោយ​សារ​ចាំ​យូរ​ពេក​មិន​ឃើញ​​​​ ស្រឿន​ ឈុន​ហេង ​ត្រទ្បប់​​មក​ផ្ទះ​វិញ​​ គឺ​នៅ​​ម៉ោង​​ជាង​៨យប់​ ​ក្រុម​គ្រួសារ​​ក៏​​នាំ​​គ្នា​​​​ដើេរ​រក​តែ​រក​​មិន​ឃើញ​​ ។ ​

សមត្ថ​កិច្ច​​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​​ថា លុះ​ដល់​​ថ្ងៃ​ទី​៦​ មេសា​ ​វេលា​ម៉ោង​​៨​និង​១០​នាទី​ព្រឹក​ មាន​បុរស​​ម្នាក់​ឈ្មោះ​​ ពៅ​ សំអឿន​ ​ដើរ​ទៅ​អង្គុយ​នៅ​​មាត់​​ទន្លេ​​​ចំណុច​​ខាង​លើ​ ស្រាប​់តែ​ប្រទះ​ឃើញ​​​​​សព​អណ្តែត​​ទឹក​នៅ​ជាប់​ច្រាំង​ទន្លេ​​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​​ឆោ​ទ្បោ​ទ្បើង​ និង​នាំ​គ្នា​​ចោម​រោម​​មើល​ ។​​ មួយ​សន្ទុះ​​ក្រោយ​មក​ ក៏​​ឃើញ​​ស្ត្រី​​​ម្នាក់​ចូល​​មក​អះ​អាង​ថា ​ជា​សព​ប្អូន​​ប្រុស​​របស់​ខ្លួន​ឈ្មោះ ស្រឿន​ ឈុន​ហេង​ ​ដែល​បាន​បាត់​ពី​ផ្ទះ​អស់​​២​ថ្ងៃ​មក​ហើយ​ ។ ​ឈ្មោះ​នេះ​ ​មាន​ជំងឺ​ផ្លូវ​​ចិត្ត​រយៈ​ពេល​​១ខែ​មក​ហើយ​ ​និង​កំពុង​​ត្រូវ​បាន​​គ្រូ​ពេទ្យ​​​​​ព្យាបាល​ ដោយ​ឱ្យ​លេប​​​ថ្នាំ​​​ជា​ប្រចាំ​​ផង​ដែរ​ ។ ​

ក្រោយ​ពី​សមត្ថ​កិច្ច​ជំនាញ​​ពិនិត្យ​​​​សព​រួច​​ ក៏​បាន​​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​​យក​ទៅ​រៀប​ចំ​​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​​នៅ​វត្ត​​សន្សំ​កុសល​ ៕