ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនអគតិ​ឃើញក្មេង​ស្រីអាយុ​12ឆ្នាំ ចូល​ចាប់នាង​រំលោភ​ទាំង​កំរោល ពេល​នាងនៅផ្ទះ​មើលប្អូន​តូច

11 ឆ្នាំ មុន

ខេត្ដ​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ បុរស​ម្នាក់​ ក្រោយ​ពី​សង្ស័យ​ថា​ បាន​ចាប់ក្មេង​ស្រី​អាយុ​​១២​ឆ្នាំ​ម្នាក់​រំលោភ​រហូត​បាន​សម្រេច​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ មេសា​ នៅ​ក្នុង​ផ្ទះ​របស់នាង​ ក្នុង​ឃុំស្ដៅ​ ស្រុក​រតន​មណ្ឌល​ គ្រា​ដែល​នាង​នៅ​ផ្ទះ​ម្នាក់​ឯង​មើល​ប្អូន​ប្រុស​អាយុ​ ១​ឆ្នាំ​ ប៉ុន្ដែ​ជន​នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ។

ខេត្ដ​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ បុរស​ម្នាក់​ ក្រោយ​ពី​សង្ស័យ​ថា​ បាន​ចាប់ក្មេង​ស្រី​អាយុ​​១២​ឆ្នាំ​ម្នាក់​រំលោភ​រហូត​បាន​សម្រេច​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ មេសា​ នៅ​ក្នុង​ផ្ទះ​របស់នាង​ ក្នុង​ឃុំស្ដៅ​ ស្រុក​រតន​មណ្ឌល​ គ្រា​ដែល​នាង​នៅ​ផ្ទះ​ម្នាក់​ឯង​មើល​ប្អូន​ប្រុស​អាយុ​ ១​ឆ្នាំ​ ប៉ុន្ដែ​ជន​នេះ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ។

លោក រស់​ លឹម​សឺន​ អធិការ​រង​នគរ​បាល​ស្រុក​រតន​មណ្ឌល​បាន​ប្រាប់​ថា​​ ជន​សង្ស័យ​ឈ្មោះ​ សេង​ វណ្ណី​ អាយុ​៤៨​ឆ្នាំ​ រស់​នៅ​ផ្ទះ​ក្បែរ​គ្នា​ ។​ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​រូប​នេះ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​អាណាព្យាបាល​ក្មេង​ស្រី​ និងក្រោយ​ពី​កើត​ហេតុ​បន្ដិច​ ប៉ុន្ដែ​ជន​សង្ស័យ​បានបដិសេធ​ការ​ចោទ​ប្រកាន់​ បើ​ទោះ​ជា​ក្មេង​ស្រី​រង​គ្រោះ​បាន​ចង្អុល​បង្ហាញ​ពី​សម្លៀក​បំពាក់​​ និង​ស្គាល់​ច្បាស់​យ៉ាង​ណា​ក្ដី​ ។​

នៅ​ក្នុង​កំណត់​ហេតុ​ ក្មេង​ស្រី​រង​គ្រោះ​បាន​និយាយ​ថា​ ឈ្មោះ​ សេង​​ វណ្ណី​ បាន​ចូល​ទៅ​ចាប់​នាង​រំលោភ​ គ្រា​ដែល​នាង​នៅ​មើល​ប្អូន​ប្រុស​ អាយុ​ ១​ខួប​ ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ​ និងកំពុង​អាន​សៀវភៅ​ ខណៈ​ឪពុកម្ដាយ​នាង​ចេញ​ទៅ​ចម្ការ​អស់​ ។​ ដំបូង​ជននេះ​បាន​បបួល​នាង​ទៅ​ដើរ​រើស​សណ្ដែក​ដោយ​ប្រាប់​ថា​ ឱ្យ​លុយ​នាង​១ម៉ឺុន​រៀល​ ទិញ​ខ្សែ​ក​និង​ក្រវិល​ឱ្យ​ តែ​នាង​មិន​ព្រម​ទៅ​ក៏​ចូល​មក​ចាប់​អូស​នាង​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ។ នាង​បញ្ជាក់​ថា​ ក្រោយ​ពី​រំលោភ​រួច​ បុរស​នោះ​បានគំរាម​អារ​.ក​សម្លាប់​នាង​ បើ​នាង​ស្រែក​ឬ​ប្រាប់​ឪពុកម្ដាយ​ឱ្យ​ដឹង​​ ប៉ុន្ដែ​នាង​បាន​រត់ទៅ​ប្រាប់​ឪពុកម្ដាយ​នាង​ភ្លាមៗ​ដែរ​ទាំង​ការ​ឈឺចាប់​និង​ហូរ​ឈាម​ផង​​ បន្ទាប់ពី​បុរស​នោះ​ចេញ​ផុត​ពី​ផ្ទះ​នាងបន្ដិច​ ។

ទោះ​ជា​យ៉ាង​ណា​ ជន​ឈ្មោះ​ សេង​ វណ្ណី​ មិន​បាន​សារភាព​ពី​ទង្វើ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ដ​ទៅលើ​ក្មេង​ស្រី​ទេ​ ពេល​សមត្ថកិច្ច​សួរ​ចម្លើយ​នៅមូល​ដ្ឋាន​ ។ ប៉ុន្ដែ​ជន​នេះ​បាន​សារភាព​ពេល​បញ្ជូន​មកដល់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ថា ខ្លួន​មិន​បាន​រំលោភ​ទេ​ តែ​បាន​ប្រើ​ម្រាម​ដៃ​បៀត​បៀន​ប្រដាប់ភេទ​នាង​ដែល​ខ្លួនគិត​ថា​គ្មាន​កំហុស។​ លោក​ សេង​ លុច​ នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ឱ្យ​ដឹង​ថា​​ ពិត​មែន​តែ​ជន​សង្ស័យ​បានបដិសេធ​ពី​សកម្មភាព​រំលោភ​ក្មេង​ស្រី​​ តែ​ក៏អាច​ជាប់ពិរុទ្ធ​ដែរ​ ដោយ​សារ​តែ​យក​ម្រាម​ដៃ​លេងប្រដាប់​ភេទ​នាង​ ។

លោកឱ្យ​ដឹង​ទៀត​ថា​ បើទោះ​ជាជននេះ​បដិសេធ​យ៉ាង​ណា​ក្ដី​ តែ​សំខាន់​បើ​ការ​ធ្វើ​កោសល្យ​វិច័យ​ឱ្យ​ក្មេង​ស្រី​រក​ឃើញ​ថា​ នាង​មាន​ស្នាម​របួស​លើ​ផ្លូវ​ភេទ​ បុរស​នោះ​នឹង​ត្រូវ​ជាប់ពិរុទ្ធ​ធ្ងន់​ជា​មិន​ខាន​ ៕