ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុស្សេ​​ខ្សែ​ភ្លើង​​ក្នុង​ស្រុក​​មង្គលបុរី​​ប្រ​ជា​ពល​រដ្ឋ​​​០៧​​ឃុំ​អត់​​មាន​អគ្គិ​សនី​​ប្រើ​​ប្រាស់​​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មាន​ករណី​ទុស្សេ​ខ្សែ​ភ្លើង​​ បណ្តាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​រយៈពេល​១១ម៉ោង ទៅ​ហើយ​នៅ​តែ​មិន​ទាន់​ដំណើរ​បាន​នៅ​ឡើយ​ទេ​សម្រាប់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោកវិរៈ​សេ​នីយ៍​ត្រី​រស់​ សំបូ មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​ ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ការ​ផ្ទុះ​ខ្សែ​ភ្លើង​បង្គោល​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ មាន​ករណី​ទុស្សេ​ខ្សែ​ភ្លើង​​ បណ្តាល​ឱ្យ​ដាច់​ចរន្ត​អគ្គិសនី​រយៈពេល​១១ម៉ោង ទៅ​ហើយ​នៅ​តែ​មិន​ទាន់​ដំណើរ​បាន​នៅ​ឡើយ​ទេ​សម្រាប់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោកវិរៈ​សេ​នីយ៍​ត្រី​រស់​ សំបូ មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​ ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​ការ​ទុស្សេ​ខ្សែ​ភ្លើង​បង្គោល​លេខ​P305.228 ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៥ ក្នុង​ភូមិ​ជំទាវ ឃុំ​ឬស្សី​ក្រោក ស្រុក មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ តាំង​តែ​ពី​រសៀល​ម៉ោង ២និង​២០​នាទី​ថ្ងៃទី ០៦​មេសា ២០១៤ រហូត​ដល់​ម៉ោង១២និង២០នាទីឈានចូល​ថ្ងៃទី ០៧ មេសា ២០១៤ នៅតែ​មិន​ទាន់​ដំណើរ​ការវិញ​នៅ​ឡើយទេ ។

លោក​បាន​បន្ត​ថា អគ្គិសនី​ទុស្សេដែល​មិន​អាច​ប្រើ​ប្រាស់​បាន​មាន​ចំនួន ០៧​ឃុំ​ គឺ​ឃុំ​បន្ទាយ​នាង ឃុំតាឡំ  ឃុំស្រាំរាំង ឃុំអូរ​ប្រសាទ ឃុំគោក​បល្លង័្គ ឃុំសំបូរ ឃុំភ្នំតូច ។

ចំណែក​ឯមន្រ្តី​អគ្គិសនី ខេត្ត​បន្ទាយ​មាន​ជ័យ​វិញ​បាន​ឱ្យ​ដឹង​ថា​ បញ្ហា​អគ្គិសនី​ដែល​ទុស្សេ​នៅ​ក្នុង​ស្រុក​មង្គល​បូរី គឺ​មិន​ពាក់​ពន្ធ័​ និង​ក្រុម​ការងារ​អគ្គិស​នី​ខេត្ត​ទេ​គឺ​បណ្តាញ​ម៉ៅ​ការ ឯក​ជន​ម៉ៅ​ការ​លក់​បន្ត​ពី ០៣​ទៅ​០៤​នាក់​។

ពាក់ពន្ធ័និង​ការ​ដាច់​ចរន្ត​អគ្គិសនី​រយះ​ពេល​១១​ម៉ោង​ហើយ​មិន​ទាន់​ដំណើរ​ការ​ឡើង​វិញ​នេះ​គឺ​បាន​ធ្វើ​ឱ្យ​ប្រ​ជា​ពលរដ្ឋ​មាន​ការ​ក្តៅ​ក្រហាយ​ចំពោះ​អស់​លោក​អ្នក​ម៉ៅ​ការ​បន្ត​ មិន​យក​ចិត្ត​ទុកដាក់​ជា​មួយ​និង​អ្នក​ប្រើ​ប្រាស់​​ ប៉ុន្តែ​បើ​បង់​លុយ​ទៅ​លើ​ការ​ប្រើ​ប្រាស់​វិញ ដាច់​ខែ​មិន​ទាន់​បង់​លុយ​រក​តែ​ផ្តាច់​ដើម្បី​ត​វិញ​ ហើយ​ផាក​ពិន័យ​។ ជាង​នេះ​ទៅ​ទៀត​អគ្គិសនី​ផ្តាច់​ ចរន្ត​ជា​ញឹក​ញាប់​បិទ​បើក​តាម​តែ​ការ​នឹក​ឃើញ គួរតែ​អាជ្ញាធម៌​អគ្គិសនី​កម្ពុជា​មើល​ឃើញ​ផង ។