រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរខណះជិះម៉ូតូទៅបុកពីក្រោយរថយន្តកំពុងស៊ីញ៉ូចតនៅលើចិញ្ចើមផ្លូវ ។ហេតុការណ៏កើតឡើងនៅម៉ោង ១១នាទីយប់ ថ្ងៃទី ០៦ មេសា ២០១៤ នៅផ្លូវ២៧១ ចំណុច មុខអាគារមជ្ឈមណ្ឌលព័ត៌មានកោះសន្តិភាព ស្ថិតនៅ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាកពុយហ្សូ ពណ៌ត្រេអ៊ី គ្មានស្លាកលេខ ប៉ុន្តែមានតែម បិទM70 កំពុងតែចតនៅលើចិញ្ចើមផ្លូវ២៧១ ដោយមានបើកភ្លើង ស៊ីញ៉ូ ស្របពេលនោះដែរមានបុរសម្នាក់ ជិះម៉ូតូគុបជ្រុង៩០ អត់មានស្លាកលេខ ក្នុងស្ថានភាពស្រវឹង ជិះមកបុកគូថរថយន្ត ពុយហ្សូពីក្រោយ ធ្វើឱ្យម៉ូតូជាប់នៅក្រោមរថយន្ត ចំណែកឯអ្នកបើកបុកទៅនិងកាង រថយន្តបណ្តាលឱ្យបាក់ ក្តោងច្រមុះ បាក់ធ្មេញ បែកចិញ្ចើម ហូរឈាម ។
ក្រោយពេលកើតហេតុ ជនរងគ្រោះងើបឡើង ហើយក៏មានរថយន្តពេទ្យមកទទួល ប៉ុន្តែជនរងគ្រោះឆ្លើយថាមិនទៅទេ ដោយគ្មានលុយ ហើយក៏បានទូរសព្ទ័ទៅក្រុមគ្រួសារឱ្យមកទទួល ។
ចែករំលែកព័តមាននេះ